Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 11:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បងប្អូន​មក​ពី​ស្រុក​ម៉ាសេ‌ដូន​បាន​ជួយ​ផ្គត់‌ផ្គង់​នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស‌វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បងប្អូន ហើយ​ខ្ញុំ​នឹង​ចៀស‌វាង​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ពេល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​មាន​ភាព​ខ្វះខាត​ នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ទេ​ ព្រោះ​ពួក​បងប្អូន​ដែល​មក​ពី​ស្រុក​ម៉ាសេដូន​បាន​បំពេញ​ភាព​ខ្វះខាត​របស់​ខ្ញុំ​ នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ខ្ញុំ​បាន​រក្សា​ខ្លួន​ខ្ញុំ​មិន​ឲ្យ​ត្រលប់​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​មាន​ការ​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ដាក់​បន្ទុក​លើ​អ្នក​ណា​ម្នាក់​ឡើយ ដ្បិត​ពួក​បង‌ប្អូន​ដែល​មក​ពី​ស្រុក​ម៉ា‌សេ‌ដូន បាន​ជួយ​ផ្គត់​ផ្គង់​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ដូច្នេះ ខ្ញុំ​បាន​ចៀស​វាង​មិន​ដាក់​បន្ទុក​លើ​អ្នក​រាល់​គ្នា​ក្នុង​ការ​អ្វី​ឡើយ ហើយ​នឹង​ចៀស​វាង​តទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា បើ​កាល​ណា​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​កើត​ទុក្ខ​ទេ ដ្បិត​ពួក​បង​ប្អូន ដែល​មក​ពី​ស្រុក​ម៉ាសេដូន បាន​ជួយ​បំពេញ​សេចក្ដី​ដែល​ខ្ញុំ​ខ្វះ​នោះ​ហើយ ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ពី​ព្រោះ​ខ្ញុំ ក្នុង​ការ​អ្វី​សោះ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង​ប្អូន​មក​ពី​ស្រុក​ម៉ាសេដូន​បាន​ជួយ​ផ្គត់‌ផ្គង់ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស​វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង​ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស​វាង​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង




២ កូរិនថូស 11:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។


ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។


កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះ‌បន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត។


ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។


ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បងប្អូន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏វិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡឹម។


ខ្ញុំ​សប្បាយ​ចិត្ត ដោយ​បាន​លោក​ស្ទេផា‌ណាស លោក​ភ័រទី‌ណាទូស និង​លោក​អខៃ‌គូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បងប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ត


ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ


ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ​មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។


ខ្ញុំ​យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ា‌ប្រូឌីត ជា​បងប្អូន និង​ជា​សហការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ឲ្យ​មក​រក​បងប្អូន​ជា​ចាំបាច់។ បងប្អូន​បាន​ចាត់​គាត់​ឲ្យ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។


យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បងប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។


បងប្អូន​អើយ បងប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។


អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម