២ កូរិនថូស 11:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ដូច្នេះ បើពួកអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតនោះ គ្មានអ្វីចម្លែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្តជាមិនខាន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ដូច្នេះ ប្រសិនបើអ្នកបម្រើរបស់វាបានបន្លំខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិត ក៏គ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់អ្នកទាំងនោះ នឹងបានស្របតាមការប្រព្រឹត្តរបស់ខ្លួន។ សូមមើលជំពូកKhmer Christian Bible15 ដូច្នេះ មិនមែនជារឿងធំអ្វីទេ បើអ្នកបម្រើរបស់វាក្លែងខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិតនោះ ឯទីបញ្ចប់របស់ពួកវានឹងទៅតាមកិច្ចការរបស់ពួកវា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដូច្នេះ បើអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្តីសុចរិត នោះគ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់គេ នឹងបានស្របតាមអំពើដែលគេបានប្រព្រឹត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ។ សូមមើលជំពូកអាល់គីតាប15 ដូច្នេះ បើពួកអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតនោះ គ្មានអ្វីចម្លែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្ដជាមិនខាន។ សូមមើលជំពូក |
ហេតុនេះ យើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និងកូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ អាចរស់នៅក្នុងចំណោមប្រជារាស្ត្រនេះ ហើយឃើញប្រជារាស្ត្ររបស់យើងទទួលសុភមង្គល ដែលយើងនឹងផ្ដល់ឲ្យនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះគ្រិស្ត*ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ត* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។