២ កូរិនថូស 10:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 អ្នកដែលគួរឲ្យគេទុកចិត្ត មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ដ្បិតមិនមែនអ្នកដែលណែនាំខ្លួនឯងឲ្យគេទទួលយកទេ ដែលជាទីគោរពរាប់អាន គឺអ្នកដែលព្រះអម្ចាស់ណែនាំឲ្យទទួលយកនោះវិញ៕ សូមមើលជំពូកKhmer Christian Bible18 ដ្បិតមិនមែនអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលត្រូវបានទទួលស្គាល់ ប៉ុន្ដែជាអ្នកដែលព្រះជាម្ចាស់លើកតម្កើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ដ្បិតមិនមែនជាអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលគេទុកចិត្ត គឺអ្នកដែលព្រះអម្ចាស់លើកតម្កើងនោះវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដ្បិតមិនមែនជាអ្នកដែលផ្ទុកផ្តាក់ខ្លួនឯង ដែលបានលើកតាំងនោះទេ គឺជាអ្នកណាដែលព្រះអម្ចាស់ទ្រង់ផ្ទុកផ្តាក់វិញទេតើ។ សូមមើលជំពូកអាល់គីតាប18 អ្នកដែលគួរឲ្យគេទុកចិត្ដ មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលអុលឡោះជាអម្ចាស់តែងតាំងនោះវិញ។ សូមមើលជំពូក |
សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
យើងទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យបងប្អូនប្រព្រឹត្តអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានព្រះអង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្តអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីព្រះអង្គគង់ជាមួយក៏ដោយ