Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​សាំយូ‌អែល​ក៏​នាំ​យក​ព្រះ‌បន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ថ្ងៃ​មួយ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន‌ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-‌អេ‌ស៊ើរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​សាំ‌យូអែល​ប្រកាសព្រះ​បន្ទូល​ប្រាប់​សាសន៍​អ៊ី‌ស្រាអែល​ទាំង​មូល។ សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលី‌ស្ទីន ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ត្រង់​អាផែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​សាសន៍​អ៊ីស្រាអែល គេ​លើក​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលីស្ទីន បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលីស្ទីន ក៏​បោះ​ទ័ព​នៅ​ត្រង់​អាផែក

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សាំយូ‌អែល​ក៏​នាំ​យក​បន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។ ថ្ងៃ​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ រីឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​អាផេក។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​បេនហា‌ដាដ​យាង​ត្រួត​ពល​ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​អ៊ីស្រា‌អែល។


រីឯ​ទាហាន​ដែល​នៅ​សេស‌សល់​នាំ​គ្នា​រត់​ចូល​ក្នុង​ក្រុង​អាផែក តែ​ត្រូវ​កំពែង​ក្រុង​រំលំ​សង្កត់​ស្លាប់​អស់​ពីរ​ម៉ឺន​ប្រាំ‌ពីរ​ពាន់​នាក់។ ព្រះ‌បាទ​បេនហា‌ដាដ​រត់​ទៅ​ដល់​ទីក្រុង ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។


ជន‌ជាតិ​កេបាល ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​អាម៉ា‌ឡេក ជន‌ជាតិ​ភីលីស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស


រួម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។


ស្ដេច​ក្រុង​អាផេក ស្ដេច​ក្រុង​ឡា‌សា‌រ៉ូន


នៅ​ខាង​ត្បូង មាន​ស្រុក​កាណាន​ទាំង​មូល និង​ក្រុង​មារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន‌ជាតិ​ស៊ីដូន រហូត​ទៅ​ដល់​ក្រុង​អាផែក និង​ព្រំ‌ប្រទល់​ស្រុក​អាម៉ូរី


យ៉ានិម បេត-‌តាពូ‌អា អាផេ‌កា


បន្ទាប់​មក មាន​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​ទាំង​អស់​ម្ភៃ​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូល​ព្រះអង្គ​ថា “សូម​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ តាម​អំបូរ​ឥឡូវ​នេះ​ចុះ»។


ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​ផ្ដុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រា‌អែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យេស‌រាល។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។


ជន‌ជាតិ​ភីលីស្ទីន​តម្រៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន‌ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។


ពួក​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដឹក​ពី​អេបេន-‌អេ‌ស៊ើរ​ទៅ​ក្រុង​អាសដូឌ។


លោក​សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-‌អេ‌ស៊ើរ ដោយ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម