Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 30:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រឹទ្ធា‌ចារ្យ​ហេប្រូន ព្រម​ទាំង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​គ្រប់​ទី​កន្លែង​ដែល​លោក និង​ទាហាន​របស់​លោក​ធ្លាប់​ឆ្លង​កាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នៅ​ហេប្រុន និង​នៅ​គ្រប់​កន្លែង​ដែល​ដាវីឌ និង​ពួក​លោក​ធ្លាប់​ដើរ​ឆ្លង​កាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ហេប្រុន ហើយ​នៅ​គ្រប់​កន្លែង​ដែល​ដាវីឌ នឹង​ពួក​លោក​ធ្លាប់​ដើរ​ទៅ​មក​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អះលី‌ជំអះ​ហេប្រូន ព្រម​ទាំង​អស់​លោក​អះលី‌ជំអះ​នៅ​គ្រប់​ទី​កន្លែង ដែល​ទត និង​ទាហាន​របស់​គាត់​ធ្លាប់​ឆ្លង​កាត់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 30:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ សម្ដេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់​ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្ដេច​អាប់‌សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន!”»។


ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​គួរ​ទៅ​ក្រុង​ណា​មួយ​ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ!»។ លោក​ដាវីឌ​ទូល​សួរ​ថា៖ «ទូលបង្គំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ក្រុង​ហេប្រូន»។


ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះ‌បាទ​សូល។


ពេល​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ជ្រាប​ថា លោក​អប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេប្រូន ទ្រង់​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។


ពួក​គេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ី‌ម៉ាន សេសាយ និង​តាល់‌ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំ‌ពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីប។


រីឯ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូ‌នេ​វិញ គេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ជូន​លោក ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ទឹក​ដី​នោះ​គឺ​ក្រុង​ហេប្រូន ដែល​ពី​ដើម​មាន​ឈ្មោះ​ថា គារ‌យ៉ាត-‌អើបា -លោក​អើបា​ត្រូវ​ជា​ឪពុក​របស់​លោក​អណាក់។


ពួក​គេ​ទទួល​បាន​ក្រុង​គារ‌យ៉ាត-‌អើបា​ពោល​គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។ លោក​អើបា ជា​បុព្វបុរស​របស់​ជន‌ជាតិ​អា‌ណាក់។


ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​យក​ការណ៍​ឲ្យ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម