Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ដូច្នេះ ព្រះ‌បាទ​សូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​លោក​ដាវីឌ។ ស្ដេច​នាំ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ស្ដេច​សូល​បាន​រៀបចំ​យាង​ចុះ​ទៅ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល​បី​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ​ក្នុង​ទី​រហោ‌ស្ថាន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​សូល​ទ្រង់​ក៏​រៀបចំ​យាង​ចុះ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រាអែល​៣​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ ក្នុង​ទី​រហោ‌ស្ថាន​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ដូច្នេះ ស្តេច​សូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​ទត។ ស្តេច​នាំ​ទាហាន​ដ៏​អង់​អាច​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ ពួក​គេ​មួល​បង្កាច់​ទូលបង្គំ ចង់​ឲ្យ​ទូលបង្គំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។


ព្រះ‌បាទ​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្ដេច ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ទ្រង់​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​បិតា ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បិតា តែ​បិតា​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។


ស្ដេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។


ព្រះ‌បាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម