១ សាំយូអែល 17:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥47 សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតព្រះអម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦47 ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤47 ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង សូមមើលជំពូកអាល់គីតាប47 សហគមន៍នៃជនជាតិអ៊ីស្រអែលទាំងមូលនឹងដឹងថា អុលឡោះតាអាឡាប្រទានឲ្យយើងមានជ័យជំនះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតអុលឡោះតាអាឡាច្បាំងជំនួសយើង ទ្រង់នឹងប្រគល់ពួកឯងមកក្នុងកណ្តាប់ដៃរបស់ពួកយើង»។ សូមមើលជំពូក |
ព្រះបាទអេសាស្រែកអង្វរព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដោយទូលថា៖ «បពិត្រព្រះអម្ចាស់ ព្រះអង្គអាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំផង! ដ្បិតមានតែព្រះអង្គទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះព្រះអង្គបានឡើយ!»។
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។