Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​អេលាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ​ដាវីឌ​កំពុង​និយាយ​ជា‌មួយ​គេ ហើយ​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា៖ «ឯង​ចុះ​មក​ធ្វើ​អី? តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​ឲ្យ​អ្នក​ណា​មើល? បង​ស្គាល់​សេចក្ដី​អំនួត និង​គំនិត​អាក្រក់​របស់​ឯង​ហើយ ដ្បិត​ឯង​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចម្បាំង​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្ដី​អំនួត នឹង​សេចក្ដី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចំបាំង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 លោក​អេលាប​ជា​បង​បង្អស់​ឮ​ទត​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យ៉ូសែប​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។


ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​បាន​ឡើយ។


បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។


ព្រះ‌បាទ​រេហូ‌បោម​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្ដេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​អប៊ី‌ហែល ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។


មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ គេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការ ដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។


ពេល​បងប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជម្លោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។


កំរោល​របស់​មនុស្ស​ឃោរ‌ឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ រីឯ​ចិត្ត​ប្រច័ណ្ឌ​វិញ តើ​នរណា​អាច​ទប់​ទល់​បាន។


ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។


លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។


ព្រះ‌ញាតិ‌វង្ស​របស់​ព្រះអង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ ព្រោះ​គេ​ថា ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។


រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។


លោក​សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កម្ពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។


យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម