Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ក្រោយ​ពេល​ព្រះ‌បាទ​សូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​ហើយ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំ‌ម៉ូន ជន‌ជាតិ​អេដុម ពួក​ស្ដេច​នៅ​សូបា និង​ជន‌ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្ដេច​តែងតែ​ទទួល​ជ័យ‌ជម្នះ​លើ​ពួក​គេ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ក្រោយ​ដែល​ស្ដេច​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ អាំម៉ូន និង​សាសន៍​អេដុម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា និង​ពួក​ភីលី‌ស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 រីឯ​កាល​ក្រោយ ដែល​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល នោះ​ទ្រង់​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំវិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន នឹង​សាសន៍​អេដំម នឹង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា ហើយ​នឹង​ពួក​ភីលីស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ក្រោយ​ពេល​ដែល​ស្តេច​សូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រ‌អែល​ហើយ គាត់​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំ‌ម៉ូន ជន‌ជាតិ​អេដុម ពួក​ស្តេច​នៅ​សូបា និង​ជន‌ជាតិ​ភីលី‌ស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្តេច​តែងតែ​ទទួល​ជ័យ​ជំនះ​លើ​ពួក​គេ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:47
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បង​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។


នាង​ពៅ​ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​ដែរ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា បេន‌អាំ‌មី ដែល​ជា​ឪពុក​របស់​ជន‌ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។


នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ ហើយ​ជា​មេ‌កន្ទ្រាញ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។


លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។


ធ្នូ​របស់​សម្ដេច​យ៉ូណា‌ថាន​ឥត​រេ​ថយ​ឡើយ ហើយ​ដាវ​របស់​ព្រះ‌បាទ​សូល ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។


កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់​ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្ដេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។


ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ទ្រង់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​សុចរិត និង​យុត្តិធម៌។


ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ព្រះ‌បាទ​រេ‌ហូប និង​ជា​ស្ដេច​ស្រុក​សូ‌បា ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត​ឡើង​វិញ។


ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​រេសោន ជា​កូន​របស់​លោក​អេលីយ៉ាដា ក្លាយ​ទៅ​ជា​គូ‌វិវាទ​ម្នាក់​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ព្រះ‌បាទ​ហាដា-‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។


ព្រះ‌អម្ចាស់​ពុំ​សព្វ​ព្រះ‌ហឫទ័យ​លុប​ឈ្មោះ​អ៊ីស្រា‌អែល​ឲ្យ​បាត់​ពី​ផែនដី​ទេ។ ដូច្នេះ ព្រះអង្គ​សង្គ្រោះ​ប្រជា‌ជន​នេះ តាម​រយៈ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស។


អំណើះ​ត​ទៅ ស្ដេច​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចាស់​ជរា​ហើយ កូន​ប្រុស​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។


ព្រះ‌បាទ​សូល​បាន​ឡើង​គ្រង​រាជ្យ​នៅ​ពេល​ស្ដេច​មាន​ព្រះ‌ជន្មាយុ…វស្សា។ លុះ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ​ហើយ


បន្ទាប់​មក ព្រះ‌បាទ​សូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។


ក្នុង​មួយ​ជីវិត ព្រះ‌បាទ​សូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ទល់​នឹង​ពួក​ភីលីស្ទីន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​សូល​តែងតែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា និង​ទឹក​ចិត្ត​អង់‌អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​ស្ដេច។


ថ្ងៃ​នោះ រាជ​បម្រើ​ម្នាក់​របស់​ព្រះ‌បាទ​សូល​ស្ថិត​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន‌ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្ដេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម