Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 13:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​កេបា ក្នុង​ស្រុក​បេន‌យ៉ាមីន រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​មីក‌ម៉ាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ស្ដេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា ព្រម​ទាំង​ប្រជា​ជន​ដែល​នៅ​ជា‌មួយ បោះ​ទ័ព​នៅ​កេបា ក្នុង​ស្រុក​បេនយ៉ាមីន រី​ឯ​ពួក​ភីលី‌ស្ទីន បោះ​ទ័ព​នៅ​មីក‌ម៉ាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លំដាប់​នោះ សូល​ទ្រង់​ក៏​រាប់​ពួក​បណ្តា​ទ័ព ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​បាន​ប្រហែល​ជា​៦០០​នាក់ រួច​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ ព្រម​ទាំង​ពួក​រាស្ត្រ​ដែល​នៅ​ជា​មួយ ក៏​នៅ​ត្រង់​កេបា ក្នុង​ស្រុក​បេន‌យ៉ាមីន តែ​ឯ​ពួក​ភីលីស្ទីន គេ​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន រីឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​មីក‌ម៉ាស់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 13:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា ធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិ កំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។


ព្រះ‌បាទ​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្ដេច ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ទ្រង់​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន​បាន​វាយ​ទី​តាំង​របស់​ជន‌ជាតិ​ភីលីស្ទីន​នៅ​ភូមិ​គីបៀរ ហើយ​ជន‌ជាតិ​ភីលីស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ ព្រះ‌បាទ​សូល​ចាត់​គេ​ឲ្យ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល ដោយ​ប្រកាស​ថា៖ «ជន‌ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្ដាប់!»។


ព្រះ‌បាទ​សូល​ប្រថាប់​នៅ​ជាយ​ភូមិ​គីបៀរ ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ​មួយ​រយ​នាក់​នៅ​ជា​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម