Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ័ហ៊ី‌ទូប​បង្កើត​សាដុក សាដុក​បង្កើត​អ័ហ៊ីម៉ាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​អ័ហ៊ី‌ទូប​ក៏​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស

សូមមើលជំពូក ចម្លង

អាល់គីតាប

8 លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​អ៊ីមុាំ​សាដុក អ៊ីមុាំ​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ដោយ​សុខ‌សាន្ត ជា​មួយ​អហ៊ី‌ម៉ាស ជា​កូន​របស់​លោក ព្រម​ទាំង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​ចុះ។


លោក​ហ៊ូសាយ​រៀប​រាប់​ជូន​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើ អំពី​យោបល់​ដែល​លោក​អហ៊ី‌ថូផែល​បាន​ទូល​ស្ដេច​អាប់‌សា‌ឡុម និង​ជម្រាប​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​លោក​ផ្ទាល់​ដែរ។


លោក​យ៉ូណា‌ថាន និង​លោក​អហ៊ី‌ម៉ាស់​នៅ​ចាំ​ត្រង់​អេន-‌រូកែល ព្រោះ​លោក​ទាំង​ពីរ​មិន​ចូល​ក្នុង​ក្រុង​ទេ ក្រែង​គេ​ឃើញ។ ពេល​នោះ ស្ត្រី​បម្រើ​ម្នាក់​នាំ​សារ​ទៅ​ជម្រាប​លោក​ទាំង​ពីរ ហើយ​លោក​នាំ​សារ​ទៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។


ពួក​អ្នក​ដែល​ស្ដេច​អាប់‌សា‌ឡុម​ចាត់​ឲ្យ​ដេញ​តាម បាន​មក​ដល់​ផ្ទះ​ស្ត្រី​នោះ ហើយ​សួរ​ថា៖ «តើ​លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ពួក​លោក​ឆ្លង​ផុត​ទៅ​ហើយ»។ ពួក​គេ​រុក‌រក តែ​ពុំ​បាន​ប្រទះ​ឃើញ​លោក​ទាំង​ពីរ​ទេ ដូច្នេះ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


លោក​អហ៊ី‌ម៉ាស់​ជា​កូន​របស់​លោក​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​ទូល​ព្រះ‌ករុណា​អំពី​ដំណឹង‌ល្អ​ថា ព្រះ‌អម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ព្រះ‌ករុណា ដោយ​រំដោះ​ព្រះ‌ករុណា​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ»។


ពេល​នោះ លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​លោក​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្ដង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​ជន‌ជាតិ​អេត្យូ‌ពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្ដល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។


លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ លោក​សាដុក និង​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។


លោក​សា‌ដុក​ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខងារ​ជា​បូជា‌ចារ្យ*។


នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!”


ព្រះ‌រាជា​ចាត់​លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​ខ្នង​លា​របស់​ស្ដេច ហើយ​ដង្ហែ​ចេញ​ទៅ។


ផ្ទុយ​ទៅ​វិញ លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្យាការី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មិន​បាន​ចូល​រួម​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទេ។


ព្រះ‌រាជា​តែង‌តាំង​លោក​បេណា‌យ៉ា ជា​មេ‌ទ័ព​ជំនួស​លោក​យ៉ូអាប់ ហើយ​តែង‌តាំង​លោក​សាដុក​ជា​បូជា‌ចារ្យ ជំនួស​លោក​អបៀ‌ថើរ។


បន្ទាប់​មក មាន​លោក​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។


ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​លោក​សាដុក ជា​ពូជ‌ពង្ស​របស់​លោក​អេ‌ឡា‌សារ និង​លោក​អហ៊ី‌ម៉ាឡេក ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីថា‌ម៉ារ បាន​បែង​ចែក​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ។


លោក​មេរ៉ា‌យ៉ូត​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប


លោក​អហ៊ី‌ម៉ាស​ជា​ឪពុក​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​ឪពុក​របស់​លោក​យ៉ូហាណាន


លោក​មហា‌បូជា‌ចារ្យ​អសា‌រា​ពី​អំបូរ​សាដុក ទូល​ស្ដេច​ថា៖ «ចាប់​ពី​ពេល​ប្រជា‌ជន​នាំ​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម