Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 5:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពួក​គេ​រឹប​អូស​យក​បាន​ហ្វូង​សត្វ​របស់​ខ្មាំង គឺ​មាន​អូដ្ឋ​៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង​លា​២ ០០០ ក្បាល ព្រម​ទាំង​ចាប់​បាន​មនុស្ស​មួយ​សែន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​នោះ គឺ​អូដ្ឋ​ប្រាំ​ម៉ឺន ចៀម​ពីរ​សែន​ប្រាំ​ម៉ឺន និង​លា​ពីរ​ពាន់ ព្រម​ទាំង​មនុស្ស​មួយ​សែន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​នោះ គឺ​អូដ្ឋ​៥​ម៉ឺន ចៀម​២​សែន​៥​ម៉ឺន នឹង​លា​២​ពាន់ ព្រម​ទាំង​មនុស្ស​១​សែន​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពួក​គេ​រឹប​អូស​យក​បាន​ហ្វូង​សត្វ​របស់​ខ្មាំង គឺ​មាន អូដ្ឋ​៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង​លា​២ ០០០ ក្បាល ព្រម​ទាំង​ចាប់​បាន​មនុស្ស​មួយ​សែន​នាក់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 5:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូល‌អង្វរ​សូម​ព្រះ‌ជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះអង្គ​នោះ ព្រះអង្គ​ក៏​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​ហាកា‌រេន និង​បក្ស​ពួក។


ខ្មាំង​សត្រូវ​ក៏​ខាត​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចម្បាំង​នោះ​កើត​ពី​ព្រះ‌ជាម្ចាស់។ ពួក​គេ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។


ព្រះ‌អម្ចាស់​បាន​វាយ​ជន‌ជាតិ​អេត្យូ‌ពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ព្រះ‌បាទ​អេ‌សា និង​កង‌ទ័ព​យូដា។


ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


ចូរ​ដណ្ដើម​យក​ជំរំ និង​ហ្វូង​សត្វ​របស់​ពួក​គេ ព្រម​ទាំង​យក​ក្រណាត់​ដ៏​ក្រាស់ៗ អីវ៉ាន់ និង​ហ្វូង​អូដ្ឋ​របស់​ពួក​គេ​ដែរ។ ចូរ​ស្រែក​ដាក់​ពួក​គេ​ថា ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង!


និង​ស្ត្រី​ព្រហ្មចារី ៣២ ០០០​នាក់។


សំបក​សម្បុរ​ល្វែង​ សំបក​ខ្លឹមចន្ទន៍ ទឹក​អប់ ជ័រ​ល្វីង‌ទេស គ្រឿង​ក្រអូប ស្រា ប្រេង ម្សៅ‌ម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នក​ងារ និង​អ្នក​ជាប់​ឈ្លើយ​ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម