១ របាក្សត្រ 3:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 រីឯបុត្ររបស់ព្រះបាទយ៉ូសៀសគឺយ៉ូហាណាន ជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 បុត្ររបស់ព្រះបាទយ៉ូសៀស គឺបុត្រច្បង ព្រះនាមថាយ៉ូហាណាន បុត្រទីពីរ ព្រះនាមថាយេហូយ៉ាគីម ទីបីសេដេគា ទីបួនសាលូម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 យ៉ូសៀសក៏មានបុត្រ ឯបុត្រច្បង ព្រះនាមជាយ៉ូហាណាន បុត្រទី២ ព្រះនាមជាយេហូយ៉ាគីម ទី៣សេដេគា ទី៤សាលូម សូមមើលជំពូកអាល់គីតាប15 រីឯបុត្ររបស់ស្តេចយ៉ូសៀស គឺយ៉ូហាណានជាកូនច្បង យេហូយ៉ាគីមជាកូនទីពីរ សេដេគាជាកូនទីបី និងសាលូមជាកូនទីបួន។ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលមកលោកទៀត នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា ជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ព្រះករុណាជាម្ចាស់អើយ ម្ដេចក៏វេទនាម៉្លេះ!”