Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 23:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 រីឯ​លោក​ម៉ូសេ​វិញ លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ គេ​រាប់​បញ្ចូល​កូនៗ​របស់​លោក​ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​កូន​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ នោះ​បាន​រាប់​បញ្ចូល​ក្នុង​កុល‌សម្ព័ន្ធ​លេវី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ឯ​កូន​របស់​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ នោះ​បាន​រាប់​បញ្ចូល ក្នុង​ពូជ​អំបូរ​លេវី

សូមមើលជំពូក ចម្លង

អាល់គីតាប

14 រីឯ​ណាពី​ម៉ូសា​វិញ គាត់​ជា​អ្នក​ជំនិត​របស់​អុលឡោះគេ​រាប់​បញ្ចូល​កូនៗ​របស់​គាត់ ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 23:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​ម៉ូសេ​គឺ គើរ‌សុន និង​លោក​អេលា‌ស៊ើរ។


ពួក​គេ​បំពេញ​មុខងារ​តាម​កន្លែង​រៀងៗ​ខ្លួន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ ក្រុម​បូជា‌ចារ្យ​ទទួល​ឈាម​សត្វ​ពី​ក្រុម​លេវី យក​ទៅ​ប្រោះ​លើ​អាសនៈ។


លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បងប្អូន​លោក​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បងប្អូន​របស់​លោក នាំ​គ្នា​សង់​អាសនៈ​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ជម្រក​របស់​យើង​ខ្ញុំ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។


មុន​ពេល​ទទួល​មរណ‌ភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖


កូន​ចៅ​យូដា​បាន​នាំ​គ្នា​មក​ជួប​លោក​យ៉ូស្វេ នៅ​គីល‌កាល់។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «លោក​ជ្រាប​ស្រាប់​ហើយ​នូវ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្រុក​កាដេស-‌បារនា ស្ដី​អំពី​យើង​ទាំង​ពីរ គឺ​លោក និង​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម