១ របាក្សត្រ 19:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 មានគេនាំដំណឹងអំពីមន្ត្រីទាំងនោះយកទៅទូលព្រះបាទដាវីឌ ស្ដេចក៏ចាត់អ្នកនាំពាក្យមកជួបពួកគេ ដ្បិតពួកគេត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ ស្ដេចត្រាស់បង្គាប់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញ សឹមត្រឡប់មក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 មានមនុស្សមកទូលដល់ព្រះបាទដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ។ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្ដេចបង្គាប់ថា៖ «ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទម្រាំពុកចង្កាដុះជាថ្មី សឹមត្រឡប់មកវិញ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 មានមនុស្សមកទូលដល់ដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្តេចទ្រង់មានបន្ទូលថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាបានដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។ សូមមើលជំពូកអាល់គីតាប5 មានគេនាំដំណឹងអំពីមន្ត្រីទាំងនោះយកទៅជម្រាបស្តេចទត ស្តេចក៏ចាត់អ្នកនាំពាក្យមកជួបពួកគេ ដ្បិតពួកគេត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ ស្តេចបង្គាប់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់អ្នកដុះឡើងវិញសឹមត្រឡប់មក»។ សូមមើលជំពូក |
នៅជំនាន់នោះ លោកហ៊ីអែលជាអ្នកស្រុកបេតអែល សង់កំពែងក្រុងយេរីខូឡើងវិញ។ កាលគាត់ចាក់គ្រឹះ នោះអប៊ីរ៉ាមជាកូនប្រុសច្បងក៏ស្លាប់ ហើយកាលគាត់ដាក់ទ្វារក្រុងឡើង នោះសេគូបជាកូនប្រុសពៅក៏ស្លាប់ដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកយ៉ូស្វេជាកូនរបស់លោកនូន។