Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អាំម៉ូន​ទូល​ព្រះ‌បាទ​ហានូន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍ និង​ពិនិត្យ​មើល​ស្រុក ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ ពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា៖ «តើ​ទ្រង់​ជឿ​ថា ព្រះបាទ​ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កម្សាន្ត​ទុក្ខ​ទ្រង់​ឬ? ពួក​ទូត​នេះ​បាន​មក​រក​ទ្រង់​ដូច្នេះ គឺ​ដើម្បី​សង្កេត​មើល​ស្រុក រួចហើយ​បំផ្លាញយើង​តែ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ប៉ុន្តែពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ដែល​ពួក​ទូត​នេះ​បាន​មក​ឯ​ទ្រង់​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប​លប ហើយ​សង្កេត​មើល​ស្រុក​ប៉ុណ្ណោះ រួច​បំផ្លាញ​វិញ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អាំម៉ូន ជម្រាប​ស្តេច​ហានូន​ថា៖ «តើ​ស្តេច​ជឿ​ថា ស្តេច​ទត​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ផ្តល់​កិត្តិ‌យស​ដល់​ឪពុក​របស់​ស្តេច​មែន​ឬ? តាម​ពិត​ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍ និង​ពិនិត្យ​មើល​ស្រុក ក្នុង​គោល​បំណង​វាយ​ដណ្តើម​យក​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អាំម៉ូន ទូល​ព្រះ‌បាទ​ហា‌នូន ជា​ម្ចាស់​របស់​ខ្លួន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទីក្រុង ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក»។


ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហានូន​ជា​បុត្រ​របស់​ព្រះ‌បាទ​ណាហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ដូច្នេះ ព្រះ‌បាទ​ដាវីឌ​ចាត់​រាជ​ប្រតិភូ ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ នៅ​ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ចូល​គាល់​ព្រះ‌បាទ​ហានូន ដើម្បី​រំលែក​ទុក្ខ


ពេល​នោះ ព្រះ‌បាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គេ​កោរ​ពុក​ចង្កា ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ។


ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​ពេល​យប់ ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។


ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ភីលីស្ទីន​ខឹង​នឹង​ព្រះ‌បាទ​អគីស ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ដេញ​ជន​នេះ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង ដែល​ស្ដេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។


ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម