Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ឃើញ​ថា ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ក៏​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ព្រះអង្គ​ផង។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ចង់​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពួក​ពល‌ទ័ព​របស់​ហាដា‌រេស៊ើរ​បាន​ឃើញ​ថា គេ​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​តាំង​មេត្រី​នឹង​ព្រះបាទ​ដាវីឌ ហើយ​ចំណុះ​ទ្រង់។ ដូច្នេះ ពួក​ស៊ីរី​មិន​ព្រម​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​ពួក​ពល‌ទ័ព​របស់​ហាដារេ‌ស៊ើរ​បាន​ឃើញ​ថា គេ​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​តាំង​មេត្រី​នឹង​ដាវីឌ ហើយ​ចំណុះ​ទ្រង់ ដូច្នេះ ពួក​ស៊ីរី​មិន​ព្រម​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កាល​ស្តេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ស្តេច​ហាដា‌រេស៊ើរ​ឃើញ​ថា ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រ‌អែល ពួក​គេ​ក៏​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្តេច​ទត ហើយ​ចុះ​ចូល​នឹង​គាត់​ផង។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ចង់​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន​សោយ​ទិវង្គត ហើយ​បុត្រា​ព្រះ‌នាម​ហា‌នូន ឡើង​សោយ​រាជ្យ​ជំនួស។


កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ស្ដេច។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។


ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ប្រមូល​កង‌ទ័ព​ទាំង​មូល ហើយ​មាន​ស្ដេច​សម្ពន្ធ‌មិត្ត​សាម‌សិប​ពីរ​អង្គ ព្រម​ទាំង​កង‌ពល​សេះ និង​រទេះ​ចម្បាំង រួម​ជា​មួយ​ផង លើក​គ្នា​មក​ឡោម‌ព័ទ្ធ និង​វាយ​លុក​ក្រុង​សាម៉ារី។


ព្រះ‌បាទ​បេនហា‌ដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​សោយ​សុរា​ជា​មួយ​ស្ដេច​សម្ពន្ធ‌មិត្ត នៅ​ក្នុង​ពន្លា។ ស្ដេច​បញ្ជា​ពល​ទាហាន​ថា៖ «ចូរ​រៀបចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀបចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទីក្រុង។


កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។


ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចម្បាំង​អស់​ប្រាំ‌ពីរ​ពាន់​នាក់ និង​ពល​ទាហាន​ថ្មើរ​ជើង​អស់​បួន​ម៉ឺន​នាក់។ ស្ដេច​ក៏​បាន​ប្រហារ​ជីវិត​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​ដែរ។


មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កម្ទេច​ស្រុក​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះ‌បាទ​ដាវីឌ ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបាត រួច​បំផ្លាញ​ក្រុង​នោះ​ចោល។


ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំង នឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។


ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។


គេ​ពោល​ថា៖ «មេ‌ទ័ព​របស់​យើង​មាន​អំណាច ស្មើ​នឹង​ស្ដេច​ឯ​ទៀតៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម