Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​បាន​រទេះ​ចម្បាំង​ចំនួន​១ ០០០​គ្រឿង​ពី​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រម​ទាំង​ទ័ព​សេះ ៧ ០០០​នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០​នាក់។ ស្ដេច​ទុក​សេះ​ប្រមាណ​មួយ​រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះបាទ​ដាវីឌ​ចាប់​បាន​រទេះ​ចម្បាំង​មួយ​ពាន់ និង​ទ័ព​សេះ​ប្រាំពីរ​ពាន់​នាក់ ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដាវីឌ​ទ្រង់​ចាប់​បាន​រទេះ​ចំបាំង​១​ពាន់ នឹង​ទ័ព​សេះ​៧​ពាន់​នាក់ ហើយ​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​១០០​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​ទត​រឹប​អូស​យក​បាន​រទេះ​ចំបាំង​ចំនួន​១ ០០០​គ្រឿង ពី​ស្តេច​ហាដា‌រេស៊ើរ ព្រម​ទាំង​ទ័ព​សេះ ៧ ០០០ នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០​នាក់។ គាត់​ទុក​សេះ​ប្រមាណ​មួយ​រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប‌ឃិត​របស់​គេ​ទេ។ ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរ ដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្ស ហើយ​ពេល​ចង់​សប្បាយ គេ​កាត់​ជើង​គោ​លេង។


ព្រះ‌បាទ​ដាវីឌ​ចាប់​បាន​ទ័ព​សេះ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ចំនួន​មួយ​ពាន់​ប្រាំ‌ពីរ​រយ​នាក់ និង​កង‌ពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ ស្ដេច​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ ស្ដេច​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។


ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចម្បាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចម្បាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្ដេច​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្ដេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។


មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ដេច​មាន​រាយ​នាម​ដូច​ត​ទៅ : លោក​អសា‌រា ជា​កូន​របស់​លោក​បូជា‌ចារ្យ​សាដុក


ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា នៅ​ក្រុង​ហា‌ម៉ាត់ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។


ពេល​នោះ ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​២២ ០០០​នាក់។


អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង។


ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​ឲ្យ​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នៅ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ប្រគល់​ពួក​គេ​ទាំង​អស់​ឲ្យ​មក​ស្លាប់ ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីស្រា‌អែល។ ចូរ​កាត់​សរសៃ​ជើង​សេះ ហើយ​ដុត​រទេះ​ចម្បាំង​របស់​គេ​ចោល​ទៅ»។


លោក​យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ គឺ​លោក​កាប់​សរសៃ​ជើង​សេះ និង​ដុត​រទេះ​ចម្បាំង​របស់​ពួក​គេ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម