១ របាក្សត្រ 16:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ដើម្បីថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ចំពោះព្រះអម្ចាស់ លើអាសនៈសម្រាប់ថ្វាយតង្វាយដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្ដីទាំងប៉ុន្មានមានចែងទុកក្នុងក្រឹត្យវិន័យ ដែលព្រះអម្ចាស់បានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ដើម្បីថ្វាយតង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសម្រាប់តង្វាយដុត រាល់ព្រឹក រាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់ដល់ពួកអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 ដើម្បីនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសំរាប់ដង្វាយដុត រាល់ព្រឹករាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដី ដែលបានចែងទុកមកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ដល់ពួកអ៊ីស្រាអែល សូមមើលជំពូកអាល់គីតាប40 ដើម្បីធ្វើគូរបានដុតជាអចិន្ត្រៃយ៍ចំពោះអុលឡោះតាអាឡា លើអាសនៈសម្រាប់ធ្វើគូរបានដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្តីទាំងប៉ុន្មាន មានចែងទុកក្នុងហ៊ូកុំ ដែលអុលឡោះតាអាឡាបានបង្គាប់ដល់ប្រជាជនអ៊ីស្រអែល។ សូមមើលជំពូក |
ទូលបង្គំចង់សង់ព្រះដំណាក់មួយថ្វាយព្រះនាមព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះអង្គសម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះអង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រាអែលត្រូវកាន់តាម រហូតតរៀងទៅ។