Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​អេសោភ និង​បងប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់‌ខាន ដូច​បាន​កំណត់​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ព្រះបាទ​ដាវីឌ​ទុក​ឲ្យ​អេសាភ និង​បង‌ប្អូន​លោក​នៅ​ចំពោះ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ តាម​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ​ជា‌និច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ដូច្នេះ ដាវីឌ​ទ្រង់​ទុក​ឲ្យ​អេសាភ នឹង​បង​ប្អូន​លោក​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ តាម​ដែល​ត្រូវ​ការ រាល់​តែ​ថ្ងៃ​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ស្តេច​ទត​ចាត់​លោក​អេសោភ និង​បង​ប្អូន​របស់​គាត់​ឲ្យ​បំពេញ​មុខ‌ងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់​ខាន​ដូច​បាន​កំណត់​ទុក។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:37
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ចាត់​ចែង​ទុក​មក។ ស្ដេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ និង​ជួយ​ក្រុម​បូជា‌ចារ្យ​ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្ដេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ព្រះ‌បាទ​ដាវីឌ ជា​ជំនិត​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។


បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ។


ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​កោត​សរសើរ​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម