Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 11:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​នោះ លោក​អេ‌ឡា‌សារ និង​ទាហាន​របស់​លោក ឈរ​នៅ​កណ្ដាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន‌ជាតិ​ភីលីស្ទីន ដណ្ដើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្តែ លោក​អេលា‌សារ និង​ព្រះបាទ​ដាវីឌ​បាន​ឈរ​នៅ​កណ្ដាល​ស្រែ ហើយ​បាន​ការពារ ព្រម​ទាំង​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់ ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជម្នះ​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ពួក​នោះ គេ​ឈរ​នៅ​កណ្តាល​ស្រែ​នោះ ហើយ​បាន​ការ‌ពារ ព្រម​ទាំង​សំឡាប់​ពួក​ភីលីស្ទីន​បង់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជំនះ​យ៉ាង​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​នោះ​លោក​អេ‌ឡា‌សារ និង​ទាហាន​របស់​គាត់ ឈរ​នៅ​កណ្តាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន‌ជាតិ​ភីលី‌ស្ទីន ដណ្តើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ​ធេង។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 11:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​តែ​លោក​អេ‌ឡា‌សារ​ទេ​ដែល​នៅ​រឹង‌ប៉ឹង និង​សម្លាប់​ពួក​ភីលីស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្ដាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​យ៉ាង​ធំ‌ធេង​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​កង‌ទ័ព​វិល​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​យក​ជយ‌ភណ្ឌ​ប៉ុណ្ណោះ។


មាន​បុរស​ម្នាក់​ឈ្មោះ​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។


លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលីស្ទីន។


ថ្ងៃ​មួយ នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។


ព្រះ‌អម្ចាស់​សង្គ្រោះ​ស្ដេច​នានា ព្រះអង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។


ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​តែង‌តាំង ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។


គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។


នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​បេត‌អាវេន។


ដាវីឌ​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលីស្ទីន គឺ​នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​បំផុត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដូច​បិតា​បាន​ទត​ឃើញ និង​សប្បាយ​ព្រះ‌ហឫទ័យ​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​បិតា​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោសពៃរ៍ គឺ​ចង់​សម្លាប់​ដាវីឌ ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម