១ យ៉ូហាន 5:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 យើងដឹងហើយថា យើងជារបស់ព្រះ រីឯពិភពលោកទាំងមូលចុះចូលនៅក្រោមមេអាក្រក់។ សូមមើលជំពូកKhmer Christian Bible19 យើងដឹងថាយើងមកពីព្រះជាម្ចាស់ រីឯលោកិយទាំងមូលវិញស្ថិតនៅក្រោមអំណាចរបស់អារក្សសាតាំង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 យើងដឹងថា យើងមកពីព្រះ ហើយលោកីយ៍ទាំងមូលដេកនៅក្នុងអំណាចរបស់មេកំណាច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 យើងដឹងថា យើងមកពីព្រះពិត តែលោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ សូមមើលជំពូកអាល់គីតាប19 យើងដឹងថា យើងកើតមកពីអុលឡោះ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់អ៊ីព្លេសកំណាច។ សូមមើលជំពូក |
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។