១ យ៉ូហាន 2:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ត*នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង*ព្រះគ្រិស្ត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 តើនរណាជាអ្នកភូតភរ? មិនមែនជាអ្នកដែលបដិសេធថាព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទទេឬ? អ្នកដែលបដិសេធព្រះបិតា និងព្រះបុត្រា អ្នកនោះហើយ ជាអ្នកប្រឆាំងព្រះគ្រីស្ទ។ សូមមើលជំពូកKhmer Christian Bible22 តើអ្នកណាជាអ្នកកុហក? គ្មាននរណាក្រៅពីអ្នកដែលបដិសេធថា ព្រះយេស៊ូមិនមែនជាព្រះគ្រិស្ដនោះទេ ហើយអ្នកដែលបដិសេធព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 តើអ្នកណាជាអ្នកកុហក? គឺមានតែអ្នកដែលបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកណាដែលបដិសេធមិនព្រមទទួលស្គាល់ព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា នឹងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ សូមមើលជំពូកអាល់គីតាប22 តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់អ៊ីសាថា ជាអាល់ម៉ាហ្សៀសនោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងអុលឡោះជាបិតា ទាំងអ៊ីសាជាបុត្រា គឺអ្នកនោះហើយជាមេប្រឆាំងអាល់ម៉ាហ្សៀស។ សូមមើលជំពូក |
អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង* ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ត* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។