១ ពង្សាវតារក្សត្រ 8:52 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥52 សូមព្រះអង្គទតមើលមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេល ដែលយើងខ្ញុំអង្វររកព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦52 ដើម្បីឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក សម្រាប់ទតក្នុងវេលាណាដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ទូលអង្វរ ហើយព្រះសណ្ដាប់តាមសេចក្ដីដែលគេទូលសូមដល់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤52 ដើម្បីឲ្យព្រះនេត្រទ្រង់បានបើក សំរាប់ទតក្នុងវេលាណា ដែលទូលបង្គំ ជាបាវបំរើទ្រង់ នឹងសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ ទូលអង្វរ ហើយនឹងស្តាប់តាមសេចក្ដី ដែលគេទូលសូមដល់ទ្រង់ សូមមើលជំពូកអាល់គីតាប52 សូមទ្រង់មើលមកខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ គ្រប់ពេលដែលយើងខ្ញុំអង្វររកទ្រង់។ សូមមើលជំពូក |