Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 3:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ស្រែក​ឡើង​ថា៖ «មិន​ពិត​ទេ! កូន​របស់​ខ្ញុំ​នៅ​រស់ គឺ​កូន​របស់​នាង​ទេ​ដែល​ស្លាប់»។ ប៉ុន្តែ ស្ត្រី​ទី​មួយ​ឆ្លើយ​ថា «មិន​មែន​ទេ! កូន​នាង​ស្លាប់​ហើយ គឺ​កូន​ខ្ញុំ​ទេ​ដែល​នៅ​រស់»។ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​ប្រកែក​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ស្ត្រី​ម្នាក់​ទៀត​ក៏​បាន​ឆ្លើយ​កាត់​ថា៖ «ទេ មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ដែល​នៅ​រស់​នេះ​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ទៅ​ជា​កូន​របស់​ឯង» ប៉ុន្តែ ស្ត្រី​ទី​មួយ​ប្រកែក​ថា៖ «មិន​មែន​ទេ គឺ​កូន​ដែល​ស្លាប់​ជា​កូន​របស់​ឯង ហើយ​កូន​ដែល​នៅ​រស់​នេះ​ជា​កូន​របស់​ខ្ញុំ​ទេ» ដូច្នេះ ពួក​គេ​បាន​ប្រកែក​គ្នា​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ស្ត្រី​១​ទៀត​នោះ​ក៏​ឆ្លើយ​កាត់​ទៅ​ថា ទេ មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ដែល​រស់​នៅ នោះ​ជា​កូន​របស់​អញ ហើយ​កូន​ដែល​ស្លាប់​ទៅ​ជា​កូន​របស់​ឯង​វិញ តែ​ស្រី​នេះ​ប្រកែក​ថា មិន​មែន​ឡើយ គឺ​កូន​ដែល​ស្លាប់​ជា​កូន​របស់​ឯង ហើយ​កូន​ដែល​រស់​នៅ​នេះ​ជា​កូន​របស់​អញ​វិញ ស្ត្រី​ទាំង​២​បាន​ជជែក​គ្នា​យ៉ាង​នោះ​នៅ​ចំពោះ​ស្តេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ស្រែក​ឡើង​ថា៖ «មិន​ពិត​ទេ! កូន​របស់​ខ្ញុំ​នៅ​រស់ គឺ​កូន​របស់​នាង​ទេ​ដែល​ស្លាប់»។ ប៉ុន្តែ ស្ត្រី​ទី​មួយ​ឆ្លើយ​ថា «មិន​មែន​ទេ! កូន​នាង​ស្លាប់​ហើយ គឺ​កូន​ខ្ញុំ​ទេ​ដែល​នៅ​រស់»។ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​ប្រកែក​គ្នា នៅ​ចំពោះ​មុខ​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 3:22
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ភ្ញាក់​ពី​ដំណេក ដើម្បី​បំបៅ​កូន ខ្ញុំ​ម្ចាស់​ឃើញ​ថា កូន​ស្លាប់​បាត់​ទៅ​ហើយ។ លុះ​ខ្ញុំ​ម្ចាស់​ពិនិត្យ​មើល​យ៉ាង​ច្បាស់​លាស់ ក៏​ឃើញ​ថា មិន​មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម