Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​បែប​នេះ? ម្ដេច​មិន​សុំ​រាជ​សម្បត្តិ​ឲ្យ​សម្ដេច​តែ​ម្ដង​ទៅ ដ្បិត​សម្ដេច​ជា​បង​របស់​ទូលបង្គំ​ស្រាប់! សូម​មាតា​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះបាទ​សាឡូម៉ូន​ឆ្លើយ​តប​ទៅ​មាតា​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​សូម​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​អ័ដូ‌នីយ៉ា​ដូច្នេះ? ត្រូវ​សូម​ទាំង​រាជ‌សម្បត្តិ​ឲ្យ​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​បង​របស់​ទូល‌បង្គំ​ស្រាប់ បើ​សូម​ឲ្យ​អ័ដូ‌នីយ៉ា ត្រូវ​សូម​ឲ្យ​សង្ឃ​អ័បៀ‌ថើរ និង​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ដែរ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ស្តេច​សាឡូម៉ូន ទ្រង់​ឆ្លើយ​តប​ទៅ​មាតា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌មាតា​សូម​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​អ័ដូ‌នីយ៉ា​ដូច្នេះ ត្រូវ​សូម​ទាំង​រាជ‌សម្បត្តិ​ឲ្យ​វា​ផង ដ្បិត​វា​ជា​បង​របស់​ទូលបង្គំ​ស្រាប់ គឺ​សូម​ឲ្យ​វានឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក‌ម្តាយ​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្តេច​អដូ‌នី‌យ៉ា​បែប​នេះ? ម្តេច​មិន​សុំ​រាជ​សម្បត្តិ​ឲ្យ​សម្តេច​តែ​ម្តង​ទៅ ដ្បិត​សម្តេច​ជា​បង​របស់​ខ្ញុំ​ស្រាប់! សូម​អ្នក‌ម្តាយ​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្តេច​អដូ‌នី‌យ៉ា និង​អ៊ីមុាំ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូ‌យ៉ា​ទៅ!»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ប្រគល់​រាជ​សម្បត្តិ ព្រម​ទាំង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​ម្ចាស់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ យើង​ក៏​បាន​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​យូដា​ដែរ។ បើ​អ្នក​នៅ​តែ​មិន​ស្កប់​ទេ យើង​អាច​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត!


លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះ‌ករុណា​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌ករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះ‌ករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។


ពេល​នោះ លោក​ណាថាន​ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​មាតា​របស់​សម្ដេច​សាឡូម៉ូន​ថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​នាង​ហាគីត បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​របស់​យើង​មិន​បាន​ជ្រាប​ទេ។


សម្ដេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្ដេច​មាតា​ជ្រាប​ហើយ​ថា រាជ‌សម្បត្តិ​ត្រូវ​បាន​មក​ទូលបង្គំ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​សង្ឃឹម​ថា ទូលបង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះ‌បាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូលបង្គំ​ទៅ​វិញ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដូច្នេះ។


បុត្រ​ទី​បី​ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេស៊ូ‌រី បុត្រ​ទី​បួន​ព្រះ‌នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហា‌គីត


រីឯ​បុត្រ​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​ព្រះ‌នាម សាំម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន - បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាត‌សេបា ជា​កូន​របស់​លោក​អាំមាល -


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ? អ្នក​អាច​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?»។


បងប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បងប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បងប្អូន​ចង់​បាន សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម