Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​នោះ ឪពុក​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គាត់​ប្រាប់​កូន​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក» កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​គាត់​ប្រាប់​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​នោះ បិតា​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​បិតា​ក៏​ឡើង​ជិះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ។ ទូលបង្គំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ព្រះ‌ករុណា ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន


ឪពុក​សួរ​កូន​ថា៖ «តើ​លោក​ចាក​ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​ឪពុក​ពី​ផ្លូវ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិល​ត្រឡប់​ពី​ស្រុក​យូដា​ទៅ​វិញ។


គាត់​ចេញ​ទៅ​តាម​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។


បន្ទាប់​មក ព្យាការី​ចាស់​នោះ​ពោល​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក!»។ កូនៗ​ក៏​ចង​កែប​លា​ជូន​គាត់។


លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។


លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​សាម‌សិប​ជា​ជំនិះ និង​គ្រប់‌គ្រង​លើ​ក្រុង​សាម‌សិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។


អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស អស់​អ្នក​ដែល​អង្គុយ​លើ​កម្រាល​ព្រំ និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​រិះគិត​ពិចារណា​ចុះ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម