Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​សាឡូម៉ូន ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 មាន​កុល‌សម្ពន័្ធ​មួយ​ទុក​ឲ្យ​សាឡូម៉ូន ដោយ​យើង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ចេញ​ពី​អស់​ទាំង​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 (តែ​សាឡូម៉ូន​នឹង​បាន​ពូជ​អំបូរ​១ ដោយ​អញ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ចេញ​ពី​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ផង)

សូមមើលជំពូក ចម្លង

អាល់គីតាប

32 យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​ស៊ូ‌ឡៃម៉ាន ដោយ​យល់​ដល់​ទត​ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:32
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ​សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ​សម្បត្តិ​ពី​កូន​របស់​អ្នក។


យើង​នឹង​មិន​ដក​ហូត​យក​រាជា​ណាចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក​គ្រប់‌គ្រង ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស»។


ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​សែ‌សិប​មួយ​វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​វស្សា នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះអង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច បាន​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​បុត្រា​មួយ​អង្គ ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​នេះ​ផុត​រលត់ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម