១ ថែស្សាឡូនីច 5:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 កុំមើលងាយការថ្លែងព្រះបន្ទូល សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 កុំមើលងាយការថ្លែងព្រះបន្ទូល សូមមើលជំពូកKhmer Christian Bible20 កុំមើលងាយការថ្លែងព្រះបន្ទូល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 កុំមើលងាយសេចក្ដីទំនាយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 កុំឲ្យមើលងាយការអធិប្បាយឡើយ សូមមើលជំពូកអាល់គីតាប20 កុំមើលងាយការថ្លែងបន្ទូលរបស់អុលឡោះ សូមមើលជំពូក |
ក្នុងក្រុមជំនុំមុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឲ្យមានសាវ័ក* បន្ទាប់មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺឲ្យជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំ ព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ*។
ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។