Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 3:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដូច្នេះ ដោយ​មិន​អាច​ទ្រាំ​តទៅទៀត​បាន យើង​ក៏​សម្រេចចិត្ត​ស្នាក់នៅ​អាថែន​តែគ្នាយើង

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ដោយ​ព្រោះ​យើង​ពុំ​អាច​ទ្រាំ​ទៀត​បាន​ យើង​ក៏​សម្រេច​ចិត្ដ​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ កាល​យើង​មិន​អាច​ទ្រាំ​ត​ទៅ​ទៀតបាន យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ កាល​ទ្រាំ​មិន​បាន​ទៀត នោះ​យើង​ខ្ញុំ​បាន​គិត​ថា គួរ​ឲ្យ​យើង​ខ្ញុំ​នៅ​ក្រុង​អាថែន​តែ​ម្នាក់​ឯង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សម្រេច​ចិត្ដ​ស្នាក់​នៅ​ក្រុង​អាថែន តែ​គ្នា​យើង

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 3:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ថា ឈប់​នឹក​នា​ពី​ព្រះ‌បន្ទូល ហើយ​លែង​និយាយ​ក្នុង​នាម​ព្រះអង្គ​ទៀត​នោះ ទូលបង្គំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង ទូលបង្គំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង តែ​វា​មិន​ព្រម​រលត់​ទេ។


ព្រះ‌អម្ចាស់​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។


ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​មក​ជា​មួយ​លោក រហូត​ដល់​ក្រុង​អាថែន ទើប​ត្រឡប់​ទៅ​វិញ ទាំង​នាំ​ពាក្យ​ផ្ដែ‌ផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។


ពេល​លោក​ប៉ូល​រង់‌ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង​ដោយ​ឃើញ​មាន​រូប​សំណាក​ពាស‌ពេញ​ក្នុង​ក្រុង​នេះ។


ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បងប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន។


បងប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បងប្អូន​មួយ​គ្រា​ក្ដី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បងប្អូន​ជានិច្ច ហើយ​យើង​ខំ​ប្រឹង‌ប្រែង​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​ឲ្យ​បាន​មក​ជួប​បងប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បងប្អូន​ខ្លាំង​ណាស់។


ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូថេ​ឲ្យ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បងប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បងប្អូន​បាន បណ្ដាល​ឲ្យ​ការ​នឿយ‌ហត់​របស់​យើង បែរ​ទៅ​ជា​អសារ‌បង់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម