Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ទោះ​បី​មាន​អ្នក​ខ្លះ​មិន​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ក៏​ដោយ ក៏​បងប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ដែរ។ ដោយ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌អម្ចាស់ បងប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខងារ​ជា​សាវ័ក​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ថ្វីត្បិតតែ​ខ្ញុំ​មិនមែន​ជា​សាវ័ក​សម្រាប់​អ្នកដទៃ​ក៏ដោយ ប៉ុន្តែ​យ៉ាងហោចណាស់ ខ្ញុំ​ជា​សាវ័ក​សម្រាប់​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​ត្រា​នៃ​មុខងារជាសាវ័ក​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ទោះបី​ខ្ញុំ​មិន​មែន​ជា​សាវក​សម្រាប់​អ្នក​ដទៃ​ក៏ដោយ​ ក៏​ខ្ញុំ​ជា​សាវក​សម្រាប់​អ្នក​រាល់គ្នា​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ជា​ត្រា​សំគាល់​តួ​នាទី​ជា​សាវក​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 បើ​ខ្ញុំ​មិន​មែន​ជា​សាវក​ដល់​អ្នក​ដទៃ ក៏​ខ្ញុំ​ជា​សាវក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ត្រា​សម្គាល់​ពី​ភាព​ជា​សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បើ​ខ្ញុំ​មិន​មែន​ជា​សាវក​ដល់​មនុស្ស​ឯ​ទៀត ក៏​គង់​តែ​ជា​សាវក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ភស្តុ‌តាង ពី​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ទោះ​បី​មាន​អ្នក​ខ្លះ​មិន​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ក៏​ដោយ ក៏​បង​ប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ដែរ។ ដោយ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ បង​ប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខ‌ងារ​ជា​សាវ័ក​មែន។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ទទួល​សក្ខីភាព​របស់​ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​សម្តែង​សេចក្ដី​ពិត​មែន។


កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ​ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។


ឲ្យ​បំពេញ​មុខងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខងារ​នេះ​ទៅ​ឯ​កន្លែង​របស់​គាត់»។


ខ្ញុំ​សូម​ឆ្លើយ​ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​ត​ទៅ​នេះ:


មាន​សញ្ញា​សម្គាល់​ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​សាវ័ក​បាន​កើត​ឡើង​ក្នុង​ចំណោម​បងប្អូន គឺ​មាន​ការ​អត់‌ធ្មត់​គ្រប់​យ៉ាង មាន​ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​អស្ចារ្យ​ផ្សេងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម