១ កូរិនថូស 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ព្រោះថាប្រសិនបើមានគេឃើញអ្នក ដែលជាអ្នកមានចំណេះដឹង កំពុងអង្គុយហូបនៅក្នុងវិហាររបស់រូបបដិមាករ តើសតិសម្បជញ្ញៈដ៏ខ្សោយរបស់អ្នកនោះ មិនជំរុញឲ្យហូបអាហារដែលសែនដល់រូបបដិមាករដែរទេឬ? សូមមើលជំពូកKhmer Christian Bible10 ដ្បិតបើអ្នកណាឃើញអ្នក ជាមនុស្សដែលមានការចេះដឹងកំពុងអង្គុយបរិភោគនៅក្នុងវិហារដែលមានរូបព្រះ តើមនសិការទន់ខ្សោយរបស់គេមិនលើកទឹកចិត្តគេឲ្យបរិភោគសំណែនដែរទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដ្បិតបើអ្នកណាឃើញអ្នក ដែលជាអ្នកចេះដឹងកំពុងអង្គុយបរិភោគក្នុងវិហាររបស់រូបព្រះ នោះតើមិនបានលើកទឹកចិត្តអ្នកទន់ខ្សោយឲ្យបរិភោគសំណែន ដែលបានសែនដល់រូបព្រះដែរទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដ្បិត បើអ្នកណាឃើញអ្នកឯង ដែលមានចំណេះ កំពុងតែអង្គុយបរិភោគក្នុងវិហារមានរូបព្រះ នោះតើមិនបានកំឡាចិត្តអ្នកកំសោយ ឲ្យបរិភោគដង្វាយដែលបានថ្វាយដល់រូបព្រះដែរឬអី សូមមើលជំពូកអាល់គីតាប10 បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។ សូមមើលជំពូក |