Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 5:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​បងប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នៅពេល​អ្នករាល់គ្នា​ជួបជុំគ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​នៅ​ជាមួយ​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​ក្នុង​នាម​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ នោះ​វិញ្ញាណ​របស់​ខ្ញុំ​ក៏​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយអំណាច​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ក៏​នៅ​ជាមួយ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្នុង​ព្រះ​នាម​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ពេល​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា ហើយ​វិញ្ញាណ​ខ្ញុំ​នៅ​ទី​នោះ ទាំង​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​គង់​ជាមួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា នឹង​វិញ្ញាណ​ខ្ញុំ​បាន​ប្រជុំ​គ្នា ព្រម​ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​ផង នោះ​ខ្ញុំ​បាន​កាត់​ទោស​អ្នក​នោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​អំណាច​របស់​អ៊ីសា‌ជាអម្ចាស់​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 5:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ នៅ​លើ​ផែនដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ»។


ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។


ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


បើ​អ្នក​រាល់​គ្នា​លើក‌លែង​ទោស​អ្នក​ណា​ឲ្យ​រួច​ពី​បាប* ព្រះ‌ជាម្ចាស់​ក៏​នឹង​លើក‌លែង​ទោស​អ្នក​នោះ​ឲ្យ​រួច​ពី​បាប​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា អ្នក​នោះ​មុខ​ជា​ត្រូវ​ជាប់​ទោស​មិន​ខាន»។


នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។


ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក ដូច្នេះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។


សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ»។


ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បងប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។


ដ្បិត​បងប្អូន​ចង់​បាន​ភស្ដុតាង​ថា ព្រះ‌គ្រិស្ត​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ។ ព្រះអង្គ​មិន​ទន់​ខ្សោយ​ចំពោះ​បងប្អូន​ទេ គឺ​ព្រះអង្គ​បង្ហាញ​ឫទ្ធា‌នុភាព​នៅ​កណ្ដាល​ចំណោម​បងប្អូន​វិញ។


បើ​បងប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។


ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ការ​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា តាម​រយៈ​ព្រះអង្គ​ផង។


បងប្អូន​អើយ យើង​សូម​រំឭក​ដាស់‌តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បងប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បងប្អូន។


ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម