Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 ហើយ​អ្វីដែល​អ្នក​បាន​ព្រោះ​នោះ មិនមែន​ជា​រូបរាង​ដែល​ត្រូវ​ដុះឡើង​នោះ​ទេ គឺ​ជា​គ្រាប់​ទទេ​ប៉ុណ្ណោះ ដូចជា​គ្រាប់​ស្រូវសាលី ឬ​គ្រាប់​អ្វី​ផ្សេងទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ហើយ​អ្វី​ដែល​អ្នក​ព្រោះ​ទៅ​នោះ​ មិន​ដូច​ដើម​ដែល​នឹង​ដុះ​ឡើង​ទេ​ គឺ​អ្នក​ព្រោះ​គ្រាប់​ធញ្ញជាតិ​សុទ្ធ​វិញ​ ប្រហែល​ជា​គ្រាប់​ស្រូវ​ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ត្រូវ​ដុះ​ឡើង​នោះ​ទេ គឺ​ជា​គ្រាប់​សុទ្ធ‌សាធ ដូច​ជា​គ្រាប់​ស្រូ​វ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្តី

សូមមើលជំពូក ចម្លង

អាល់គីតាប

37 គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:37
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញជាតិ ដែល​ទុក​សម្រាប់​សាប​ព្រោះ គ្រាប់​ទាំង​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល។


ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ


មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ងាប់​សិន។


ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។


សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ជានិច្ច។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះអង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម