១ កូរិនថូស 11:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះជាម្ចាស់បានយកស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ដ្បិតដូចដែលមនុស្សស្រីត្រូវបាននិម្មិតចេញពីមនុស្សប្រុសយ៉ាងណា មនុស្សប្រុសក៏កើតមកតាមរយៈមនុស្សស្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់ចេញមកពីព្រះ។ សូមមើលជំពូកKhmer Christian Bible12 ដ្បិតស្រ្ដីមានកំណើតពីបុរសយ៉ាងណា បុរសក៏មានកំណើតពីស្រ្ដីយ៉ាងនោះដែរ ប៉ុន្ដែអ្វីៗទាំងអស់មានកំណើតពីព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដ្បិតដូចដែលស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញពីស្រ្ដីយ៉ាងនោះដែរ តែអ្វីៗទាំងអស់មកពីព្រះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ដ្បិតបុរសកើតមកដោយសារស្ត្រី ដូចជាស្ត្រីដើមបានកើតមកពីបុរសនោះដែរ តែគ្រប់របស់ទាំងអស់សំរេចកើតមកអំពីព្រះវិញ សូមមើលជំពូកអាល់គីតាប12 អុលឡោះបានយកស្ដ្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ដ្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីអុលឡោះ។ សូមមើលជំពូក |
ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ត*។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។