Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 8:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 បន្ទាប់​មក គេ​បាន​ប្រគល់​រាជ​ក្រឹត្យ​ជូន​អស់​លោក​ឧបរាជ និង​ទេសា‌ភិបាល តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ អស់​លោក​ទាំង​នោះ​បាន​ជួយ​គាំទ្រ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គេ​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​រប​ស់​ស្ដេច ជូន​លោក​នា‌យក​តំ​ណាង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ​ក៏​ជួយ​គាំ​ទ្រ​ប្រជា‌ជន និង​ព្រះ‌ដំណាក់​របស់​ព្រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គេ​ក៏​ប្រគល់​ព្រះ‌រាជ‌សាសន៍ ដល់​នាយក​ដំណាង​ស្តេច នឹង​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ ក៏​ជួយ​ចំរើន​ដល់​ពួក​បណ្តាជន នឹង​ព្រះ‌វិហារ​នៃ​ព្រះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 បន្ទាប់​មក គេ​បាន​ប្រគល់​រាជ​ក្រឹត្យ​ជូន​អស់​លោក​ឧបរាជ និង​ទេសា‌ភិបាល តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ អស់​លោក​ទាំង​នោះ​បាន​ជួយ​គាំទ្រ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ដំណាក់​របស់​អុលឡោះ»។

សូមមើលជំពូក ចម្លង




អែសរ៉ា 8:36
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះចៅ​ដារី‌យូស​យ៉ាង​ហ្មត់‌ចត់​បំផុត។


បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ប្រទាន​រាជ‌សារ​ឲ្យ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា


នៅ​ថ្ងៃ​ទី​បី ក្នុង​ខែ​ទី​មួយ គេ​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​ហាម៉ាន សម្រាប់​ផ្ញើ​ជូន​ពួក​មេ​បញ្ជា‌ការ​កង‌ទ័ព ពួក​ទេសា‌ភិបាល​អាណា‌ខេត្ត និង​មេ​ដឹក​នាំ​របស់​ជាតិ​សាសន៍​នានា។ លិខិត​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ ក្នុង​នាម​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​មាន​ប្រថាប់​ត្រា​ព្រះ‌រាជា​ទៀត​ផង។


មេ​ដឹក​នាំ​អាណា‌ខេត្ត ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​ពួក​រាជការ​ទាំង​អស់​បាន​គាំទ្រ​ជន‌ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេ‌កាយ​គ្រប់ៗ​គ្នា


កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។


បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បងប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សិស្ស*​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់‌ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះ‌ខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។


ក៏​ប៉ុន្តែ ព្រះ‌ធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម