Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 8:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដោយ​ព្រះ​ដ៏​សប្បុរស​បាន​ដាក់​ព្រះ‌ហស្ដ​លើ​យើង ពួក​គេ​នាំ​លោក​សេរេ‌ប៊ីយ៉ា​មក​ឲ្យ​ពួក​យើង។ គាត់​ជា​បុរស​ម្នាក់​ដែល​មាន​សុភ‌និច្ឆ័យ ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាស‌លី ដែល​ត្រូវ​ជា​កូន​របស់​លោក​លេវី ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។ គាត់​នាំ​កូន​ប្រុស និង​បងប្អូន​របស់​គាត់​មក​ជា​មួយ​ដែរ ដែល​មាន​ចំនួន ១៨​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​យើង បាន​សណ្ឋិត​លើ​យើង គេ​ក៏​បាន​នាំ​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​មក​ជួប​យើង ពី​ពូជ​ពង្ស​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រា‌អែល គឺ​សេរេ‌ប៊ីយ៉ា ព្រម​ទាំង​កូន​ប្រុសៗ និង​បង​ប្អូន​របស់​គាត់ ទាំង​អស់​មាន ១៨ នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​តាម​ដែល​ព្រះ‌ហស្ត​ល្អ របស់​ព្រះ​នៃ​យើង​រាល់​គ្នា បាន​សណ្ឋិត​លើ​យើង នោះ​គេ​បាន​នាំ​មនុស្ស​ម្នាក់​ប្រកប​ដោយ​ប្រាជ្ញា មក​ឯ​យើង ពី​ពួក​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រាអែល ព្រម​ទាំង​សេរេ‌ប៊ីយ៉ា នឹង​កូន​ចៅ ហើយ​បង​ប្អូន ទាំង​អស់​មាន​១៨​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដោយ​អុលឡោះ​ដ៏​សប្បុរស​បាន​ផ្តល់​អំណាច​ឲ្យ​យើង ពួក​គេ​នាំ​លោក​សេរេ‌ប៊ីយ៉ា​មក​ឲ្យ​ពួក​យើង។ គាត់​ជា​បុរស​ម្នាក់​ដែល​មាន​សុភ‌និច្ឆ័យ ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាស‌លី ដែល​ត្រូវ​ជា​កូន​របស់​លោក​លេវី ជា​កូន​របស់​លោក​អ៊ីស្រ‌អែល។ គាត់​នាំ​កូន​ប្រុស និង​បង​ប្អូន​របស់​គាត់​មក​ជា​មួយ​ដែរ ដែល​មាន​ចំនួន ១៨​នាក់។

សូមមើលជំពូក ចម្លង




អែសរ៉ា 8:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​លេវី ​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។


កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់‌លី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី​មាន​ឈ្មោះ​តាម​បុព្វបុរស​របស់​ពួក​គេ​ដូច​ត​ទៅ:


លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ


ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​សុទ្ធ‌សឹង​តែ​ជា​អ្នក​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រជា‌ជន​បរិភោគ​សាច់​របស់​សត្វ ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព* ហើយ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។


ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌មហា‌ក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះ‌រាជា​ទៀត​ផង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។


លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក​ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។


លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក។


ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក អេលា‌ស៊ើរ លោក​អើរាល លោក​សេម៉ាយ៉ា លោក​អែល‌ណាថាន លោក​យ៉ា‌រីប លោក​អែល‌ណាថាន លោក​ណាថាន លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ព្រម​ទាំង​លោក​យ៉ូយ៉ា‌រីប និង​លោក​អែល‌ណាថាន អ្នក​បង្រៀន​វិន័យ


បន្ទាប់​មក មាន​លោក​ហាសាប‌យ៉ា និង​លោក​យេសា‌យ៉ា​ពី​អំបូរ​ម៉្រារី ព្រម​ទាំង​បងប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០​នាក់។


ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះ‌រាជា​ប្រទាន​កង‌ទ័ព​សេះ សម្រាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះ‌រាជា​ថា ព្រះ​នៃ​យើង​សម្តែង​ព្រះ‌ចេស្ដា និង​ព្រះ‌ហឫទ័យ​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ តែ​ទ្រង់​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះអង្គ។


បន្ទាប់​មក ខ្ញុំ​ញែក​បូជា‌ចារ្យ​ដប់‌ពីរ​រូប​ពី​ចំណោម​មេ​ដឹក​នាំ​របស់​ក្រុម​បូជា‌ចារ្យ គឺ​មាន​លោក​សេរេ‌ប៊ីយ៉ា និង​លោក​ហាសាប‌យ៉ា ព្រម​ទាំង​បងប្អូន​របស់​ពួក​លោក​ដប់​រូប​ទៀត។


លោក​សាគើរ លោក​សេរេ‌ប៊ីយ៉ា លោក​សេបា‌នា


មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យេសួរ ជា​កូន​របស់​លោក​កាឌ‌មាល ទទួល​បន្ទុក​រួម​ជា​មួយ​បងប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់ តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។


ហើយ​រាជ‌សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះ‌ករុណា ដើម្បី​ឲ្យ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះ‌ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។ ព្រះចៅ​អធិរាជ​ប្រទាន​រាជ‌សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។


លោក​យេសួរ លោក​បានី លោក​សេរេ‌ប៊ីយ៉ា លោក​យ៉ាមីន លោក​អ័ក‌គូប លោក​សាប‌ថាយ លោក​ហូឌា លោក​ម៉ាសេ‌យ៉ា លោក​កេលី‌ថា លោក​អសា‌រា លោក​យ៉ូសា‌បាដ លោក​ហាណាន លោក​ពេឡា‌យ៉ា និង​ក្រុម​លេវី បក​ស្រាយ​ក្រឹត្យ‌វិន័យ​ពន្យល់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ឈរ​នៅ​ទី​នោះ។


ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ


ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​ត្រួស‌ត្រាយ​ផ្លូវ​របស់​កូន។


យើង​នឹង​តែង‌តាំង​មេ​ដឹក​នាំ​ដែល​គាប់​ចិត្ត​យើង ឲ្យ​មក​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រកប​ដោយ​ប្រាជ្ញា។


ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។


កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។


បងប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម