Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​ត្រូវ​លៃ‌លក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្នះ‌ខ្នែង យក​ប្រាក់​នេះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​គ្រឿង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ហើយ​លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ​នៅ​លើ​អាសនា ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​មាន​ចិត្ត​ខ្នះ‌ខ្នែង យក​ប្រាក់​នោះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល នឹង​កូន​ចៀម ព្រម​ទាំង​គ្រឿង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ផង នាំ​ទៅ​ថ្វាយ​នៅ​លើ​អាសនា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ត្រូវ​លៃ‌លក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​ជំនូន​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ អ្នក​ត្រូវ​ជូន​ជំនូន​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដែល​តាំង​ព្រះ‌នាម​របស់​ព្រះអង្គ​នៅ​ទី​នោះ ទម្លាក់​ស្ដេច ឬ​ប្រជា‌ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ នៅ​ក្រុង​យេរូ‌សាឡឹម។ យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។


ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ លោក និង​បងប្អូន​របស់​លោក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។


ចូរ​ផ្ញើ​ចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោ‌ស្ថាន យក​ទៅ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ​យូដា ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន!


ហើយ​ពេល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ទោះ​បី​ជា​តង្វាយ​ដុត​ទាំង​មូល​ក្ដី ឬ​យញ្ញ‌បូជា​លា​បំណន់ តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត ឬ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ក្ដី នោះ​ត្រូវ​យក​គោ ឬ​ចៀម មក​ថ្វាយ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។


នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ* ព្រះអង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម