Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 6:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះចៅ​ដារី‌យូស​យ៉ាង​ហ្មត់‌ចត់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូស‌ណាយ ព្រម​ទាំង​សហការី ក៏​បាន​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ‌បាទ​ដារី‌យុស ដោយ​ខ្នះ‌ខ្នែងបំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​គូ‌កន គេ​ក៏​ធ្វើ​ដោយ​ខ្នះ‌ខ្នែង តាម​សេចក្ដី​ដែល​ស្តេច​ដារី‌យុស​បាន​ផ្ញើ​មក​គ្រប់​ជំពូក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហ‌ការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ស្តេច​ដារី‌យូស​យ៉ាង​ម៉ត់‌ចត់​បំផុត។

សូមមើលជំពូក ចម្លង




អែសរ៉ា 6:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​អាន​រាជ‌សារ​របស់​ព្រះចៅ​អើថា‌ស៊ើកសេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន‌ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។


«ទូលបង្គំ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសា‌ភិបាល និង​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៃ​តំបន់​ឌីណា អផារ‌សាថាក់ ថើ‌ផែល អផា‌រ៉ាស អើកា‌វេ បាប៊ី‌ឡូន ស៊ូសាន ដេហាវេ អេឡាំ


គ្រា​ដដែល​នោះ លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថារ-‌បូសណាយ ព្រម​ទាំង​សហការី នាំ​គ្នា​មក​ជួប​ជន‌ជាតិ​យូដា ហើយ​សួរ​ថា៖ «តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ។


សារ​ដែល​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល និង​លោក​សេថារ-‌បូស‌ណាយ ព្រម​ទាំង​ពួក​រាជការ ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត ផ្ញើ​ថ្វាយ​ព្រះចៅ​ដារី‌យូស


ព្រះចៅ​ដារី‌យូស​ផ្ញើ​រាជ‌សារ​ទៅ​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។


លោក​ហាម៉ាន​ក៏​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ហើយ​ឲ្យ​លោក​ឡើង​ជិះ​សេះ ដង្ហែ​កាត់​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង ទាំង​ប្រកាស​ថា «ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។


មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​រក​យុត្តិធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។


ស្ដេច​មាន​រាជ‌ឱង្ការ​យ៉ាង​ណា​ក្ដី ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្ដេច​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ” បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម