Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 10:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ លោក​សេកា‌នា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​តែ​មាន​សង្ឃឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​នោះ សេ‌កានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ ពោល​ទៅ​កាន់​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​រំលងទាស់​នឹង​ព្រះ​របស់​យើង​ខ្ញុំ ដោយ​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ស្រុក​នេះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពេល​នេះ​នៅ​មាន​សង្ឃឹម​ដល់​អ៊ីស្រា‌អែល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​សេកានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ គាត់​និយាយ​ទៅ​អែសរ៉ា​ថា យើង​រាល់​គ្នា​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ ដោយ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ពួក​ស្រី​នៅ​ស្រុក​នេះ ប៉ុន្តែ នៅ​មាន​ទី​សង្ឃឹម​ដល់​ពួក​អ៊ីស្រាអែល ពី​ដំណើរ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ លោក​សេកា‌នា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​អុលឡោះដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​តែ​មាន​សង្ឃឹម។

សូមមើលជំពូក ចម្លង




អែសរ៉ា 10:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​លោក​អេឡាំ​មាន​លោក​ម៉ាថា‌នា លោក​សាកា‌រី លោក​យេហ៊ី‌អែល លោក​អាប់ឌី លោក​យេរេ‌ម៉ុត និង​លោក​អេលីយ៉ា។


កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់


កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់


ក្នុង​អំបូរ​អេឡាំ​មាន​លោក​យេសា‌យ៉ា ជា​កូន​របស់​លោក​អថា‌លា ហើយ​មាន​មនុស្ស​ប្រុស ៧០​នាក់​នៅ​ជា​មួយ​លោក។


ក្រោយ​ពី​នោះ​មក ពួក​មេ​ដឹក​នាំ​មក​ប្រាប់​ខ្ញុំ​ថា “ប្រជា‌ជន​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា ដែល​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច​សាសន៍​ទាំង​នោះ​ដែរ គឺ​មាន​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អេស៊ីប និង​ជន‌ជាតិ​អាម៉ូរី។


ពួក​គេ និង​កូន​ប្រុស​របស់​គេ បាន​យក​កូន​ស្រី​របស់​ជន‌ជាតិ​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដ៏វិសុទ្ធ លាយ​ជា​មួយ​ជាតិ​សាសន៍​នៅ​ក្នុង​ស្រុក​នោះ។ ពួក​មេ​ដឹក​នាំ និង​ពួក​គ្រប់‌គ្រង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​មុន​គេ”។


ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​ព្រះ​នៃ​យើង ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។


បន្ទាប់​មក លោក​សាដុក ជា​កូន​លោក​អ៊ីម‌មើរ ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​លោក មាន​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​សេកា‌នា ជា​ឆ្មាំ​ទ្វារ​ខាង​កើត។


កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់


កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត​មាន ១ ២៥៤​នាក់


ចូរ​ប្រយ័ត្ន មិន​ត្រូវ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់​ក្នុង​ចំណោម​អ្នក។


អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យ‌វិន័យ​ចាត់​ទុក​បងប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម