Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 9:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ​សព្វ​គ្រប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​នោះ មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ទូល​ថា ទូល‌បង្គំ​បាន​ធ្វើ​សម្រេច​តាម​បង្គាប់​ព្រះ‌អង្គ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​មើល មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ចែង​ថា ទូលបង្គំ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​ទ្រង់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​នោះ បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ ជម្រាប​អុលឡោះ​ថា៖ «ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់​សព្វ​គ្រប់​ហើយ»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 9:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អស់​លោក​តែងតែ​អនុវត្ត​តាម ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​ស្ដាប់​តាម​ព្រះ‌បញ្ជា​របស់​ព្រះអង្គ​ជានិច្ច។


ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ចេរូប៊ីន*។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។


ហេតុ​នេះ យើង​មិន​អាណិត​អាសូរ និង​ត្រា​ប្រណី​ពួក​គេ​ឡើយ គឺ​យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត»។


ពេល​នោះ ខ្ញុំ​ឃើញ​មាន​មនុស្ស​ប្រាំ​មួយ​នាក់​ចូល​តាម​ទ្វារ​កំពែង​ខាង​ជើង ម្នាក់ៗ​កាន់​អាវុធ​សម្រាប់​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​បុរស​ម្នាក់​ពាក់​អាវ​ទេស‌ឯក​សុទ្ធ ស្ពាយ​ប្រដាប់‌ប្រដា​សរសេរ​នៅ​ចង្កេះ​ផង។ ពួក​គេ​ចូល​មក​ឈរ​នៅ​ខាង​មុខ​អាសនៈ​លង្ហិន។


ទេវតា​ទី​ប្រាំ‌ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​អាកាស ស្រាប់​តែ​មាន​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​ក្នុង​ព្រះ‌វិហារ*​ថា៖ «រួច​រាល់​ស្រេច​អស់​ហើយ!»។


ទេវតា​ទី​មួយ​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​លើ​ផែនដី ស្រាប់​តែ​អស់​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន ហើយ​ដែល​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា កើត​ដំបៅ​រលួយ ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម