Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 6:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​នឹង​យក​សាក‌សព​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​នៅ​មុខ​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន ហើយ​យើង​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រាល់​គ្នា នៅ​រាយ‌ប៉ាយ​ជុំ‌វិញ​អាសនៈ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​នឹង​ផ្តេក​សាក‌សព​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មុខ​រូប​ព្រះ​របស់​គេ ហើយ​នឹង​កម្ចាត់‌កម្ចាយ​ឆ្អឹង​អ្នក នៅ​ជុំ‌វិញ​អាស‌នា​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​នឹង​ផ្តេក​សាក‌សព​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​មុខ​រូប​ព្រះ​របស់​គេ ហើយ​នឹង​កំចាត់‌កំចាយ​ឆ្អឹង​ឯង នៅ​ជុំវិញ​អាសនា​របស់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​នឹង​យក​សាក‌សព​ជន‌ជាតិ​អ៊ីស្រ‌អែល ដាក់​នៅ​មុខ​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន ហើយ​យើង​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រាល់​គ្នា នៅ​រាយ‌ប៉ាយ​ជុំ‌វិញ​អាសនៈ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 6:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។


ព្រះ‌បាទ​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះ‌អម្ចាស់​ថ្លែង​ទុក។


ទោះ​បី​គ្មាន​មូល​ហេតុ​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច ក៏​ដោយ ក៏​គេ​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ របស់​ប្រជា‌រាស្ដ្រ​ព្រះអង្គ​ស្លាប់​ចោល​ឆ្អឹង ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ។


ដូច្នេះ នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត” ឬ​“ជ្រលង​ភ្នំ​ហ៊ីនណម” ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”។ គេ​នឹង​យក​សព​ទៅ​កប់​នៅ​តូផេត​នោះ ដ្បិត​កន្លែង​ឯ​ទៀតៗ​គ្មាន​នៅ​សល់​ដី​សម្រាប់​កប់​សាក‌សព​ទេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


«កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ស្ដេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម