Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 5:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​នឹង​ធ្វើ​ទោស​អ្នក ព្រោះ​អ្នក​បាន​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន យើង​នឹង​ដាក់​ទោស​អ្នក តាម​របៀប​ដែល​យើង​មិន​ធ្លាប់​ប្រើ​ពី​មុន ហើយ​ជា​របៀប​ដែល​យើង​មិន​ប្រើ​នៅ​ពេល​ខាង​មុខ​ទៀត​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 យើង​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​អ្នក ជា​ការ​ដែល​យើង​មិន​ដែល​ធ្វើ​ពី​ដើម​មក ហើយ​ទៅ​មុខ​ទៀត​ក៏​មិន​ដែល​ធ្វើ​ឲ្យ​ដូច​ឡើយ ដោយ​ព្រោះ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អញ​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​ឯង ជា​ការ​ដែល​អញ​មិន​ដែល​ធ្វើ​ពី​ដើម​មក ហើយ​ទៅ​មុខ​ទៀត​ក៏​មិន​ដែល​ធ្វើ​ឲ្យ​ដូច​ឡើយ ដោយ​ព្រោះ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​នឹង​ធ្វើ​ទោស​អ្នក ព្រោះ​អ្នក​បាន​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន យើង​នឹង​ដាក់​ទោស​អ្នក តាម​របៀប ដែល​យើង​មិន​ធ្លាប់​ប្រើ​ពី​មុន ហើយ​ជា​របៀប​ដែល​យើង​មិន​ប្រើ​នៅ​ពេល​ខាង​មុខ​ទៀត​ដែរ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 5:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។


អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាង ជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារ ដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។


ពេល​ណា​យើង​ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


នៅ​គ្រា​ចុង​ក្រោយ មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា ហើយ​ជា​អ្នក​ថែ‌រក្សា​ប្រជា‌ជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជា‌ជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជា‌ជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។


ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។


ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។


ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម