Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 44:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​ឲ្យ​ជន​បរទេស ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត និង​ខាង​រូប​សាច់ បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត នឹង​ខាង​រូប​សាច់​ផង បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​ជា​ម្ចាស់មាន​បន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​ឲ្យ​ជន​បរទេស ដែល​ជា​សាសន៍​មិន​ខតាន់ និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ដោយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 44:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌អម្ចាស់​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន?


ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​មនុស្ស​អាក្រក់​ថា៖ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចេះ​តែ​សូត្រ ច្បាប់​របស់​យើង ហើយ​ចេះ​តែ​ទន្ទេញ​ថា បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ដូច្នេះ?


ឱ​ព្រះ‌អម្ចាស់​អើយ ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ជា​កន្លែង​ដ៏វិសុទ្ធ អស់‌កល្ប​ត​រៀង​ទៅ។


ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ នោះ​ត្រូវ​ឲ្យ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​កាត់​ស្បែក​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​កាត់​ស្បែក​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​ជា​ដាច់​ខាត។


ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។


«ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ក្រុង​យេរូ‌សាឡឹម​នឹង​បាន​វិសុទ្ធ ហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លាន‌ពាន ក្រុង​នេះ​ទៀត។


ពេល​ពួក​គេ​យល់​ថា យើង​បាន​ប្រឆាំង​នឹង​ពួក​គេ ហើយ​នាំ​ពួក​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្មាំង ពួក​គេ​ដែល​ធ្លាប់​តែ​មាន​ចិត្ត​រឹង‌រូស បែរ​ជា​ឱន​លំ‌ទោន និង​យល់​ព្រម​ទទួល​ទណ្ឌ‌កម្ម។


ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ក្នុង​ស្រុក​យូដា ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា នឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។ នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។


អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។


ត្រូវ​ធ្វើ​ដូច្នេះ​រហូត​ត​ទៅ ដ្បិត​នៅ​ពេល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ អ្នក​ស្រុក​មេសូ‌ប៉ូតាមា ឲ្យ​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។


គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក ក៏​ពុំ​អាច​ចូល​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ ទើប​អាច​ចូល​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម