Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 33:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ អំណាច​អួត‌អាង​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រាអែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ អំណាច​អួត‌អាង​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 33:28
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ដូច្នេះ ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សម្រាក ជំនួស​ឆ្នាំ​សប្ប័ទ*​ដែល​ប្រជា‌ជន​ពុំ​បាន​គោរព»។


យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី ដែល​មាន​ធ្មេញ​យ៉ាង​មុត អ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។


ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?» ព្រះអង្គ​តប​មក​វិញ​ថា៖ «រហូត​ដល់​ទីក្រុង​វិនាស​ហិន‌ហោច​អស់ លែង​មាន​មនុស្ស​ក្នុង​ក្រុង ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ចាត់​អ្នក​នេសាទ​ជា​ច្រើន​ឲ្យ​ទៅ។ អ្នក​នេសាទ​ទាំង​នោះ​នឹង​ចាប់​ប្រជា‌ជន​នេះ ដូច​ចាប់​ត្រី។ បន្ទាប់​មក យើង​នឹង​ចាត់​ព្រាន​ជា​ច្រើន​ឲ្យ​ទៅ ព្រាន​ទាំង​នោះ​នឹង​បរ​បាញ់​ពួក​គេ នៅ​តាម​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​តាម​ក្រហែង​ថ្ម​នានា។


ពួក​គេ​បាន​បំផ្លាញ​ស្រុក​របស់​ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។


ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិន‌ហោច ហើយ​ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​គ្រោះ​កាច​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ក្រុង​នានា​ក្នុង​ស្រុក​យូដា។ សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​នៅ​សល់​តែ​គំនរ​បាក់​បែក គ្មាន​ប្រជា‌ជន​រស់​នៅ​ទេ។


ព្រះ‌អម្ចាស់​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។


កំហឹង​របស់​យើង​ក៏​ឆេះ‌ឆួល​ឡើង ដូច​ភ្លើង​ឆេះ​កម្ទេច​ក្រុង​នានា នៅ​ស្រុក​យូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដូច​សព្វ​ថ្ងៃ»។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។


ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ ហើយ​ក៏​លែង​ឮ​សូរ​សម្រែក​ហ្វូង​សត្វ​ទៀត​ដែរ សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទ វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។


«យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជម្រក។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​រស់​នៅ!»។


ក្រុង​ដែល​ធ្លាប់​តែ​មាន​ប្រជា‌ជន​កុះ‌ករ នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ហើយ​ស្រុក​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


“ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ បន្តិច​ទៀត យើង​នឹង​បន្ទាប‌បន្ថោក​ទីសក្ការៈ​របស់​យើង ដែល​ជា​ទី​អួត‌អាង ជា​កម្លាំង ជា​ទី​គាប់​ចិត្ត និង​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​រាល់​គ្នា​ទុក​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។


ពេល​ណា​យើង​ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


ហេតុ​នេះ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ភ្នំ​តូច​ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នាំ​គ្នា​ប្លន់​កម្ទេច និង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បាត់​បង់​កិត្តិយស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ និង​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ។


យើង​នឹង​លើក​ដៃ​ប្រហារ​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​គេ គឺ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ គឺ​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ក្រុង​ឌីបឡា។ ពេល​នោះ ទើប​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”»។


យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុត ឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេ យើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែ ហើយ​ខ្មាំង​នឹង​ប្រមាថ​ទីសក្ការៈ​របស់​ពួក​គេ។


យើង​នឹង​បំបាក់​អំនួត ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​កម្លាំង​ខ្លួន​ឯង។ យើង​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង​ស្ងួត ធ្វើ​ឲ្យ​ដី​បែក​ក្រហែង។


ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់ នៅ​លើ​ផែនដី។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​អ្វីៗ​ឲ្យ​អស់​ពី​ផែនដី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម