អេសេគាល 33:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប្រសិនបើមនុស្សអាក្រក់លះបង់ចោលអំពើអាក្រក់ បែរមកប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ គេមុខជារស់ ព្រោះតែធ្វើដូច្នេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 កាលណាមនុស្សអាក្រក់បែរចេញពីសេចក្ដីអាក្រក់របស់ខ្លួន ទៅប្រព្រឹត្តតាមសេចក្ដីទៀតត្រង់ ហើយត្រឹមត្រូវវិញ នោះគេនឹងរស់នៅដោយសារអំពើនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ហើយកាលណាមនុស្សអាក្រក់បែរចេញពីសេចក្ដីអាក្រក់របស់ខ្លួន ទៅប្រព្រឹត្តតាមសេចក្ដីទៀតត្រង់ ហើយត្រឹមត្រូវវិញ នោះគេនឹងរស់នៅដោយសារអំពើនោះឯង សូមមើលជំពូកអាល់គីតាប19 ប្រសិនបើមនុស្សអាក្រក់លះបង់ចោលអំពើអាក្រក់ បែរមកប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ គេមុខជារស់ ព្រោះតែធ្វើដូច្នេះ។ សូមមើលជំពូក |
កូនមនុស្សអើយ ចូរប្រកាសប្រាប់ប្រជាជនរបស់អ្នកថា: នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើទុច្ចរិតណាមួយ អំពើសុចរិតដែលគេធ្លាប់ធ្វើកាលពីមុន ពុំអាចសង្គ្រោះគេឡើយ។ ហេតុនេះ នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើបាប គេពុំអាចរស់ ដោយសារអំពើសុចរិតរបស់ខ្លួនឡើយ។ រីឯមនុស្សអាក្រក់វិញ នៅថ្ងៃដែលគេលះបង់ចោលអំពើអាក្រក់ នោះគេនឹងមិនទទួលទោស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តកាលពីមុននោះឡើយ។