Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 30:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​គេ​ឲ្យ​ទៅ​នៅ​គ្រប់​ស្រុក នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អញ​នឹង​កំចាត់‌កំចាយ​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​គេ ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​ស្រុក នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 30:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​សែ‌សិប​ឆ្នាំ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា»។


យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា។


យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​បំបាក់​កម្លាំង​របស់​ស្ដេច​ផារ៉ោន។ ពេល​ណា​យើង​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ពេល​ស្ដេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​ស្រុក​អេស៊ីប នោះ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​បី ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


ពេល​យើង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​សេស‌សល់​អ្វី​ក្នុង​ស្រុក ហើយ​ពេល​យើង​ប្រហារ​អ្នក​ស្រុក​អេស៊ីប​វិនាស​អស់ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់។


ពេល​ណា​ប្រជា‌ជន​របស់​គេ​ដួល​ស្លាប់ ក្នុង​ចំណោម​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន នៅ​ជុំ‌វិញ​អាសនៈ នៅ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​កំពូល​ភ្នំ ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី និង​ក្រោម​ដើម​ជ្រៃ​ដ៏​ស្កឹម‌ស្កៃ គឺ​ស្លាប់​នៅ​តាម​កន្លែង​ដែល​ពួក​គេ​ដុត​គ្រឿង​ក្រអូប សែន​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន នោះ​ទើប​អ្នក​រាល់​គ្នា​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម