Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 29:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ ព្រម​ទាំង​ប្រជា‌ជន​អេស៊ីប​ទាំង​មូល​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​អ្នក​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ថ្លែងទំនាយ​ទាស់​នឹង​គេ ព្រម​ទាំង​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ទាយ​ទាស់​នឹង​វា ព្រម​ទាំង​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ហ្វៀរ៉‌អ៊ូន ស្ដេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ ព្រម​ទាំង​ប្រជា‌ជន​អេស៊ីប​ទាំង​មូល​ទៅ!

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 29:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទឹក​ដី​ដែល​មាន​ទូក​ក្ដោង ធ្វើ​ដំណើរ​នៅ​តាម​ដង​ទន្លេ ខាង​នាយ​ស្រុក​អេត្យូ‌ពី នឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីប ដោយ​គង់​លើ​ពពក​មួយ​ដុំ ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:


ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ព្រះអង្គ​ចាត់​ខ្ញុំ​ឲ្យ​ទៅ​រក​នោះ


គឺ​យើង​នឹង​ប្រគល់​ផារ៉ោន‌ហូប្រា ជា​ស្ដេច​ស្រុក​អេស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ស្ដេច​នេះ ដូច​យើង​បាន​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​សត្រូវ​ដែល​ចង់​ប្រហារ​ជីវិត​សេដេ‌គា​យ៉ាង​នោះ​ដែរ។


«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ប្រឆាំង​នឹង​ស្រុក​ខាង​ត្បូង​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង!


«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រឆាំង​នឹង​កន្លែង​សក្ការៈ​ទាំង‌ឡាយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ទឹក​ដី​អ៊ីស្រា‌អែល!


«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ជន‌ជាតិ​អាំម៉ូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ពួក​គេ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


«កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​យើង​ឲ្យ​គេ​ស្ដាប់។


ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម