Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 29:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន‌ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្ដេញ​ពួក​គេ​ទៅ​នោះ ឲ្យ​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «លុះ​ផុត​ពី​សែសិប​ឆ្នាំ​ទៅ យើង​នឹង​ប្រមូល​ពួក​សាសន៍​អេស៊ីព្ទ​ពី​គ្រប់​ទាំង​សាសន៍​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ប៉ុន្តែ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា លុះ​ផុត​ពី​៤០​ឆ្នាំ​ទៅ អញ​នឹង​ប្រមូល​ពួក​សាសន៍​អេស៊ីព្ទ​ពី​គ្រប់​ទាំង​សាសន៍​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន‌ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្ដេញ​ពួក​គេ​ទៅ​នោះ ឲ្យ​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 29:13
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​នឹង​វាយ​ប្រហារ​ជន‌ជាតិ​អេស៊ីប​មែន តែ​ព្រះអង្គ​នឹង​ប្រោស​គេ​ឲ្យ​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​ឲ្យ​ជា​ទៀត​ផង។


យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម