Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 28:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 «កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ជា​មនុស្ស​មាន​លក្ខណៈ​ពេញ​ខ្នាត មាន​ប្រាជ្ញា​‌ពេញ​លេញ ហើយ​មាន​សម្ផស្ស​គ្រប់​លក្ខណ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​ជា​អ្នក​បំពេញ​ខ្នាត ដោយ​មាន​ប្រាជ្ញា​ពោរ‌ពេញ ហើយ​លំអ​គ្រប់​លក្ខណ៍

សូមមើលជំពូក ចម្លង

អាល់គីតាប

12 «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 28:12
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។


លោក​យេរេមា​បាន​តែង​បទ​ទំនួញ​មួយ រំឭក​ដល់​ព្រះ‌បាទ​យ៉ូ‌សៀស។ អ្នក​ចម្រៀង​ប្រុស​ស្រី​នាំ​គ្នា​ស្មូត្រ​ទំនួញ​រំឭក​ដល់​ព្រះ‌បាទ​យ៉ូ‌សៀស រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​ក្លាយ​ជា​ទំនៀម‌ទម្លាប់​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ទំនុក​នេះ​មាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​ទំនួញ។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។


ដ្បិត​ស្ដេច​នោះ​មាន​រាជ‌ឱង្ការ​ថា: «យើង​ទទួល​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់ ដ្បិត​យើង​មាន​បញ្ញា​វាង‌វៃ។ យើង​បាន​រំលាយ​ព្រំ‌ដែន​របស់​ប្រជា‌ជាតិ​នានា ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ របស់​គេ​ទៀត​ផង។ យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង ទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។


ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញា អ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំង ហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។


ព្រះ‌អម្ចាស់​បង្គាប់​ខ្ញុំ​ឲ្យ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖


មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា ឆាប‌ឆេះ​មែក និង​ផ្លែ។ ទំពាំង‌បាយជូរ​នោះ​លែង​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។ ទំនុក​នេះ​ត្រូវ​ស្មូត្រ​ជា​ទំនួញ»។


ពួក​គេ​ស្មូត្រ​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បី‌ល្បាញ​អើយ អ្នក​ជា​ជម្រក​របស់​ប្រជា‌ជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជា‌ជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច ឥឡូវ​នេះ ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។


ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​ឲ្យ​ស្មូត្រ​ទំនួញ និង​យំ​អាឡោះ‌អាល័យ​អ្នក ទាំង​ពោល​ថា: គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖


ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។


នេះ​ជា​បទ​ទំនួញ​ដែល​គេ​ត្រូវ​ស្មូត្រ​នៅ​តាម​ក្រុង​ផ្សេងៗ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ពួក​គេ​នឹង​ស្មូត្រ​ទំនួញ​នេះ​ស្រណោះ​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ស្រុក​នេះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


«ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ​អំពី​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា: អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សម្បើម អ្នក​ហែល​នៅ​តាម​ទន្លេ ជើង​របស់​អ្នក​កាយ​ទឹក ធ្វើ​ឲ្យ​កក្រើក ហើយ​ល្អក់។


ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ ចូរ​រៀប​រាប់​អំពី​ព្រះ‌ដំណាក់​នេះ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​គម្រោង​របស់​ព្រះ‌ដំណាក់ ហើយ​ឲ្យ​ពួក​គេ​នឹក​ខ្មាស ដោយ​បាន​ប្រព្រឹត្ត​ខុស។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។


ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។


ហេតុ​នេះ បងប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ‌ពីរ​រូប ក្នុង​ចំណោម​បងប្អូន ដែល​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។


ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្ប៉ាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បងប្អូន។


ព្រះ‌ជាម្ចាស់​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា​លេលា ដូច​មាន​ចែង​ទុក​មក​ថា «ព្រះអង្គ​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់»។


ហើយ​ព្រះអង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះអង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។


ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បងប្អូន យើង​ចេះ​តែ​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​បងប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ។


ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​ របស់​ព្រះ‌ជា‌ម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ហ្នឹង​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម